មេទ័ពអផ្សុកបីនាក់ជជែកគ្នាអំពីសិចថាតើវាជាការងារឬជាការសប្បាយ ស្រាប់តែកូនទាហានម្នាក់ដើរកាត់...

សំណើច៖ មេទ័ពទីមួយនិយាយថា "ខ្ញុំយល់ថា សិចគឺជាការសប្បាយ៨០ភាគរយ ជាការងារ២០ភាគរយ"។ 

បន្ទាប់មកមេទ័ពទីពីរតបវិញថា "ទេទេ! ខ្ញុំយល់ថា សិចគឺជាការងារច្រើនជាង។ ខ្ញុំសូមនិយាយថា សិចជាការសប្បាយ៦០ភាគរយ ជាការងារ៤០ភាគរយ"។

ទីបំផុតមេទ័ពទីបីចាប់ផ្តើមនិយាយ "ទេទេ! សិចគឺជាការងារច្រើនជាងនេះទ្វេដង។ ខ្ញុំសូមនិយាយថា សិចជាការងារ៨០ភាគរយ ជាការសប្បាយតែ២០ភាគរយទេ"។ 

មេទ័ពទាំងបីមិនអស់ចិត្តអំពីរឿងនេះ និងចង់បានការបកស្រាយសមហេតុផលមួយ ហើយចៃដន្យស្រាប់តែកូនទាហានម្នាក់ដើរកាត់។ មេទ័ពទាំងបីបានហៅកូនទាហាននោះចូលមកសួរយោបល់។ 

មេទ័ពទីបីនិយាយថា "មើល៎ កូនចៅ! យើងទាំងបីនាក់កំពុងពិភាក្សាគ្នា ហើយយើងចង់ដឹងពីយោបល់របស់ឯង។ មេទ័ពទីមួយនិយាយថា សិចជាការសប្បាយ៨០ភាគរយ ជាការងារ២០ភាគរយ។ មេទ័ពទីពីរថាសិចជាការសប្បាយ៦០ភាគរយ ជាការងារ៤០ភាគរយ។ ឯខ្ញុំវិញនិយាយថាសិចជាការងារ៨០ភាគរយ ជាការសប្បាយ២០ភាគរយ។ ចុះកូនចៅឯងយល់យ៉ាងម៉េចដែរ?"។

កូនទាហាន ៖ បាទទាន! មេៗទាំងអស់សុទ្ធតែយល់ខុស។ សិចច្បាស់ជាការសប្បាយ១០០ភាគរយហើយ ពីព្រោះប្រសិនបើសិចជាការងារមែននោះ ម៉្លេះមេៗហុចវាមកឱ្យខ្ញុំធើហើយ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...