adverise with khmeread C12c882b 479d 455d 9012 98d8015c4e44

ប៉ូលិសខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បុរស​ម្នាក់ពាក់ព័ន្ធប៊ិចកាំភ្លើង

     ភ្នំពេញ ៖ ប៉ូលិសខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់កាលពីរសៀលថ្ងៃទី១១ធ្នូឆ្នាំ២០១៥កន្លងទៅនេះពាក់ព័ន្ធប៊ិក​កាំភ្លើង​ចុច​​ផ្ទុះបណ្តាល​ឲ្យ​បុរសម្នាក់​ស្លាប់ កាលពី​កាលពីវេលាម៉ោង ៥និង ៣០នាទី ល្ងាចថ្ងៃទី១០​ធ្នូឆ្នាំ២០១៥ នៅមុខឃ្លាំងលក់ការ៉ូយីហោSH ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ។
     ប៉ូលិសនិយាយថា ​បុរស​សង្ស័យឈ្មោះ​សំ ស្នា អាយុ​២៦​ឆ្នាំ ជា​កម្មករ​លើក​គ្រឿងសំណង់​ក្រុមហ៊ុន​លក់​ការ៉ូ SH ជាមួយ​ជនរងគ្រោះ​  ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ២០០៤ ក្រុម២០ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទឃាតកម្មប្រើអាវុធប៊ិចបាញ់ជនរងគ្រោះឲ្យស្លាប់។
    ​ក្រោយ​ការឃាត់ខ្លួនជនសង្ស័យបាន​សារភាពថា ការពិត​ខ្លួនគ្មាន​ចេតនា​សម្លាប់​ជនរងគ្រោះ​នោះទេ ព្រោះ​នៅ​ល្ងាចថ្ងៃកើតហេតុ​នោះ ខ្លួន​និង​ជនរងគ្រោះ បាន​រើស​ប៊ិក​១​ដើម នៅ​ជិត​ធុងសំរាម ដោយ​មិនដឹងថា ជា​ប៊ិក​កែច្នៃ​កាំភ្លើង​នោះទេ។រួចនាំគ្នា​យកមក​មើល ហើយ​ពេលនោះពួកគេ​ទាំង​២​នាក់ បាន​ដណ្តើម​ប៊ិក​គ្នា​យកមក​មើល ក៏​ត្រូវចំ​គន្លឹះ​ប៊ិកបណ្តាលឲ្យផ្ទុះ​ចំជនរងគ្រោះ​ដួលទៅ​លើដី​។​
    គួររំលឹកថា បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារគាត់រើសបាន" ប៊ិច " ប្រភេទជាកាំភ្លើងសម្រាប់ពួកភេរវកម្មប្រើបាញ់មេដឹកនាំជាសម្ងាត់មិនឲ្យឮសម្លេង ហើយយកមកចុចលេង បាញ់ចេញគ្រាប់ចំខ្លួនឯង ។នេះបើតាមប្រភពដំបូងឲ្យដឹង។
    ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង ៣០នាទី ល្ងាចថ្ងៃទី១០​ធ្នូឆ្នាំ២០១៥ នៅមុខឃ្លាំងលក់ការ៉ូយីហោSH ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ ។
    តាមសំដីមិត្តភក្តិរបស់ជនរងគ្រោះដែលធ្វើការជាមួយគ្នាបានប្រាប់ថា ដំបូងជនរងគ្រោះបានឃើញកាបូបដាក់លុយពណ៌ខ្មៅមួយ ។បន្ទាប់មកជនរងគ្រោះបានដើរទៅរើសយកមកមើលហើយនៅក្នុងកាបូបនោះមានឃើញកាតយោធាមួយសន្លឹកនិងប៊ិចពណ៌ខ្មៅមួយដើម។
    ជនរងគ្រោះបានយកបិុចនោះមកសរសេរ លេងបានពាក្យពីរទៅបីម៉ាត់ក៏ស្រាប់តែឃើញប៊ិចនោះចម្លែកដោយមានកន្លែងសម្រាប់ចុចច្រើនពេក។ ពេលនោះជនរងគ្រោះបានចុចដោយដាក់ចុងប៊ិចមកត្រង់ខ្លួនផ្នែកខាងឆ្វេងស្រាប់តែប៊ិចនោះមានសំលេងផ្ទះដូចជាផាវ ។
     ភ្លាមនោះគាត់បានក្រឡែកមើលជនរងគ្រោះ ស្រាប់តែជនរងគ្រោះដួលទៅលើដីបាត់ទៅហើយ គាត់បានលើកជនរងគ្រោះឡើង ស្រាប់តែឃើញជនរងគ្រោះមានស្នាមធ្លុះសាច់ នៅក្រោមក្លៀកខាងឆ្វេងដូចជាគ្រាប់កាំភ្លើង​បន្ទាប់​មកគាត់បានដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។តែជាអកុសលពេលទៅដល់ពេទ្យជនរងគ្រោះបានស្លាប់ទៅហើយគឺស្លាប់ដោយសារត្រូវគ្រាប់ បុិចនោះបៀមនៅជាប់ក្នុងខ្លូន។
     ជនរងគ្រោះដែលស្លាប់នោះឈ្មោះ​ ធី​ ធាង​ ភេទប្រុសអាយុ២១ឆ្នាំ​មុខរបរជាបុគ្គលិកនៅក្រុមហ៊ុនលក់ការរ៉ូ SH និងមានស្រុកកំណើតនៅស្រុកប្រាសាទសប្បូរ ខេត្តកំពង់ធំ ​។ សពត្រូវបានយកទៅតំកល់នៅវត្តស្ទឹងមានជ័យ៕

adverise with khmeread

មតិយោបល់