Untitled 1 copy

ឃាត់ខ្លួន​នារី​យួន​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញ​សារធាតុ​ញៀន​

    ភ្នំពេញ ៖ នារី​យួន​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នា​ថ្ងៃទី​០៨​ខែមីនា​ឆ្នាំ​២០១៦ ម៉ោង​១១​និង​៣០ នាទី យប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ក្បែរ វិទ្យាល័យ​ច្បារអំពៅ ភូមិ​បឹង​ឈូក សង្កាត់​និរោធ  ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មោះ​លៀវ យ៉ាំង​មី ភេទ ស្រី​អាយុ​២៤​ឆ្នាំ (​ជនជាតិ​យួន​)​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ វត្ថុតាង​ដក ហូត​រួមមាន ក្រាម​ព​ណ៍ស​ថ្លា​១​កញ្ចប់​ថង់​ធំ​, ថ្នាំញៀន​គ្រាប់​ពណ៍​ផ្កាឈូក​ដែលមាន​អក្សរ​(wy)​ ចំនួន​11​គ្រាប់​(​សង្ស័យ​មាន​សារធាតុ ញៀន​) ទូរ​សព្ទ័​ដៃ​១​គ្រឿង​លេខ ស៊ីម 096 8743624 កូន​កាបូប​១​។​

    ក្រោយ​បង្ក្រាប​ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់