រដូវឆេងម៉េង, លួចដឹកជ្រូកដោយម៉ូតូ តាមច្រករបៀងដោយខុសច្បាប់ពីប្រទេសវៀតណាមមកកម្ពុជា​ ឃាត់មនុស្ស៤នាក់, ជ្រូក៣៩ក្បាល

​ត្បូងឃ្មុំ​ ៖​ សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការប៉ូលិសខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០១៩ បានចុះបង្ក្រាបការនាំចូលសត្វជ្រូកតាមច្រករបៀង ដោយខុសច្បាប់ពីប្រទេសវៀតណាមមកកម្ពុជា​ ដោយឃាត់ម៉ូតូដឹកជ្រូ​កចំនួន០៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្សចំនួន០៤នាក់។ 

​ប៉ូលិសនិយាយថា កម្លាំងប៉ូលិសវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ និងកនិងកម្លាំង​ប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងទទួលការងារប្រឆាំងបទល្មើស សហការជាមួយកម្លាំងចម្រុះ មានវរសេនាតូចលេខ២ (វរៈយោធាការពារព្រំដែន) ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង  បានចុះសហការបង្រ្កាបការនាំចូលជ្រូកពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស និងនៅចំណុចឃុំក្រែក​។ 

​ប៉ូលិសបន្តថា​ ​ជាលទ្ធផលសមត្ថកិច្ចចម្រុះបានធ្វើការចាប់ឃាត់ម៉ូតូដឹកជ្រូ​កចំនួន០៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្សចំនួន០៤នាក់។ បច្ចុប្បន្នកម្លាំងប៉ូលិសបានប្រគល់វត្ថុតាងទៅឱ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab