ផ្សែងអ័ព្ទពុលវាយលុកយ៉ាងសាហាវនៅខេត្តភាគខាងជើងប្រទេសថៃ

ផ្សែងអ័ព្ទបំពុលបរិស្ថានបានវាយលុកប្រទេសថៃជាថ្មីម្ដងទៀតស្ថិតក្នុងខេត្តឈៀងរ៉ៃ នៅភាគខាងជើងប្រទេសថៃ ដែលនាំឱ្យបិទសាលារៀនបណ្ដោះអាសន្នជាច្រើនកន្លែង។ នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយកាលពីថ្ងៃសៅរ៍។ 

នៅក្នុងករណីនេះផងដែរ ធ្វើឱ្យមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពប្រជាជនថៃជាខ្លាំង។ សាលារៀនមួយចំនួនត្រូវបានផ្អាកការបង្រៀនបណ្ដោះអាសន្នដោយសារការវាយលុកផ្សែងពុលដ៏អាក្រក់នេះ។

មានការលើកឡើងក្នុងបណ្ដាញសង្គមថា "បរិស្ថានជារឿងសំខាន់បំផុត យើងគ្រប់គ្នាត្រូវជួយគ្នាថែរក្សា"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab