adverise with khmeread 26c18b70 53fd 41f6 8ff7 13b47f4eb673

អាវុធហត្ថ​ឃាត់​ជនសង្ស័យ​៨​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

     ភ្នំពេញ ៖ ជនសង្ស័យ​៨​នាក់​ត្រូវបាន​កមលាំង​អាវុធហត្ថ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច​ថ្ងៃទី​០៩.​មីនា​.​ឆ្នាំ​២០១៦​កំលាំង​អាវុធហត្ថខណ្ឌដង្កោ​ស្ថិតនៅ​ក្នុងភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

      មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ចំនួន​០៨​នាក់ ​៖ ១.​ឈ្មោះ រ៉េត សុខលាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ ភូមិ​ម័​រ សង្កាត់​ដង្កោខណ្ឌដង្កោ មុខរបរ មិន​ពិ​ប្រាកដ​ទី​២.​ឈ្មោះ រឹម ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ មិន​ពិតប្រាកដ​ទី​៣.​ឈ្មោះ មាន កុសល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ តៃកុង​ឡាន ទី​៤.​ឈ្មោះ រស់ រ៉ូ​ហ្សា ភេទ​ប្រុសអាយុ​៣២​ឆ្នាំ​រស់នៅ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ ចិញ្ចឹមសត្វ ទី​៥.​ឈ្មោះ នាង ទិ​ត្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ ភូមិ​ឬ​ស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​មុខរបរ កម្មករសំណង់​ទី​៦.​ឈ្មោះ ង៉ែត មករា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​​បច្ចុប្បន្ន​រសនៅ ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោមុខរបរ មិន​ពិតប្រាកដ ទី​៧.​ឈ្មោះ ជា យ៉ុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ មិន​ពិតប្រាកដ​និង​ទី​៨.​ឈ្មោះម៉ាន់ ឃឿន (​ហៅ​ម៉ាប់​)​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​ម្ចាស់ផ្ទះ​មុខរបរ ចែកចាយ​គ្រឿងញៀន​។​

    ប្រតិ​បត​តិ​ការ​ខាងលើនេះ កម្លាំង​អាវុធហត្ថ​បាន​ដកហូត​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ចំនួន​០៤​កញ្ចប់​តូច​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

    បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​០៨​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដង្កោ រួច​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចាត់ការ​បន្ត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់