១០ហេតុផលបង្ហាញថា ចំណាយពេលយូរមើលបណ្តាញសង្គមធ្វើឱ្យមនុស្សវិនាសអន្តរាយជីវិតខ្លួនឯងដោយមិនដឹងខ្លួន

យើងកំពុងរស់នៅក្នុងយុគសម័យមួយ ដែលបណ្តាញសង្គមគ្របដណ្តប់លើជីវិតរបស់យើង ដែលធ្វើឱ្យយើងពិបាកនឹងដកភ្នែកចេញពី Facebook, Twitter និង Instagram ខ្លាំងណាស់។

អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនត្រូវបានរុញច្រានទៅដល់មាត់ជ្រោះនៃជំងឺធ្លាក់ទឹកចិត្ត រហូតដល់ថ្នាក់មិនឱ្យតម្លៃលើខ្លួនឯង ដោយសារតែ "ការញៀន" នឹងបណ្តាញសង្គមរបស់ពួកគេ។

ក្រុមអ្នកជំនាញបានចាត់ទុកផលប៉ះពាល់នៃការចំណាយពេលច្រើនពេកលើអេក្រង់ជា "ជំងឺបែកដោយសារឌីជីថល" ឬហៅថា DFRAG។

ជំងឺនេះបណ្តាលឱ្យមានរោគសញ្ញាជាច្រើន ដែលឯកសារវិទ្យាសាស្ត្ររាប់សិបបានរកឃើញថាកំពុងវាយប្រហារអ្នកញៀនទូរស័ព្ទនិងឧបករណ៍ឌីជីថលរបស់ពួកគេ។

វេជ្ជបណ្ឌិត Imran Rashid ជាគ្រូពេទ្យព្យាបាលជំងឺទូទៅម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យឯកជនធំបំផុតមួយក្នុងប្រទេសដាណឺម៉ាក ឈ្មោះថា Aleris-Hamlet Private Hospitals បានប្រាប់ដល់វេបសាយ MailOnline ថា "មនុស្សរាប់រយលាននាក់កំពុងជួបប្រទះនឹងទម្រង់ថ្មីនៃការបំពុលដោយឌីជីថល។ ហើយផលប៉ះពាល់របស់វាអាចបំពុលដល់រាងកាយនិងស្មារតីដូចសារធាតុកខ្វក់នៅកន្លែងផ្សេងទៀតនៅក្នុងបរិស្ថានដែរ"។

នៅក្នុងឯកសារមួយផ្ញើមក MailOnline លោកវេជ្ជបណ្ឌិត Imran Rashid បានបង្ហាញកត្តា ១០ យ៉ាងដែលបំផ្លាញជីវិតរបស់អស់លោកអ្នក ដោយសារតែចំណាយពេលយូរពេកលើស្មាតហ្វូន។

១. ខ្វះទំនាក់ទំនងដែលមានអត្ថន័យ
២. កាន់តែកើតរោគស្ត្រេស
៣. ក្លាយជាអាណាព្យាបាលដែលផ្តល់គំរូអាក្រក់
៤. គេងមិនគ្រប់គ្រាន់
៥. ក្លាយជាមានចិត្តច្រណែនអ្នកដទៃ
៦. ឆាប់ខឹងឆេវឆាវ និងមិនអាចទប់កំហឹងខ្លួនឯងជាប់ឡើយ
៧. ខ្ជិលច្រអូស
៨. ចំណាយលុយកាន់តែច្រើនដោយសារភាពទាក់ទាញរបស់ពាណិជ្ជកម្មលើបណ្តាញសង្គម
៩. មិនគោរពនិងឱ្យតម្លៃលើខ្លួនឯង ដោយមើលឃើញគេល្អជាងខ្លួនរហូត
១០. ក្លាយជាមនុស្សចិត្តចង្អៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...