កុមារាម្នាក់លង់ទឹកស្លាប់​ ខណៈឪពុកម្តាយរវល់ប្រក់ដំបូលបែរត្រី

កំពង់ឆ្នាំង​ ៖​ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់នៅចំណុចទឹកព្រែកភូមិក្បាលកន្លង់ ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទីល្ងាច។ 

ប៉ូលិសនិយាយថា​ កុមារាលង់ទឹកស្លាប់ឈ្មោះ ហ៊ឹម សារ៉ែន ភេទប្រុស អាយុ ៤ឆ្នាំ។ ឪពុកឈ្មោះ ហ៊ឹម សារិទ្ធ អាយុ ៤៣ឆ្នាំ ម្ដាយឈ្មោះ សុខ ទៀង អាយុ ៤០ឆ្នាំ រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។មូលហេតុឪពុកម្ដាយរវល់ប្រក់ដំបូលបែរត្រីមិនបានមើលកូន ស្រាប់តែធ្លាក់ចូលទឹកស្លាប់តែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab