បុរសអ្នកបើករថយន្តក្រុមហ៊ុនដឹកថ្មប៉ោយប៉ែតម្នាក់ឆក់ចរន្តអគ្គិសនីស្លាប់

បន្ទាយមានជ័យ​ ៖ បុរសអ្នកបើករថយន្តរបស់ក្រុមហ៊ុនដឹកថ្មប៉ោយប៉ែតម្នាក់បានបាត់បង់ជីវិត ខណៈពេលបើកកុងតាក់ភ្លើងបូមខ្យល់បាញ់អ៊ែររថយន្ត ត្រូវចរន្តអគ្គីសនីឆក់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​១ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា​ ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនកិនថ្មភ្នំរូង​ ក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។​ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ និន រ៉ា​ ភេទប្រុស អាយុ២៨ឆ្នាំ រស់ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្នជាកម្មករបើកឡានដឹកថ្មឱ្យក្រុមហ៊ុនដឹកថ្មប៉ោយប៉ែត ចំណុចភ្នំរូង ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ។

ប៉ូលិសបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះបានដោះសំបុកអ៊ែរពីរថយន្ត​យកមក ដើម្បីបាញ់ធូលីដីក្នុងសំបុកអ៊ែររថយន្ត។ ពេលទៅបើកកុងតាក់ភ្លើងក៏ស្រាប់តែឆ្លងចរន្តភ្លើងឆក់ដួលនៅនឹងកន្លែង​ ស្លាប់ភ្លាមៗមួយរំពេចចោលប្រពន្ធ​ និងកូនតូចៗចំនួន២នាក់ ស្រីម្នាក់។​ 

ក្រោយពីកើតហេតុ កម្លាំងប៉ូលិសជំនាញ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង​ សហការជាមួយបុគ្គលិកមណ្ឌលសុខភាព លោកមេភូមិ ក្នុងនោះក៏មានបងប្រុសជនរងគ្រោះឈ្មោះ និន នេត ភេទប្រុស​ អាយុ៣០ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ បានចូលរួមក្នុងការបង្កើតគណៈកម្មាការត្រួតពិនិត្យសពនេះផងដែរ។​ 

​ឆ្លងតាមការពិនិត្យឃើញថា​ ជនរងគ្រោះគឺពិតជាស្លាប់ដោយសារគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីប្រាកដមែន ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab