ម្តាយរវល់ស្រវឹង អត់ដឹងថាកូនខ្លួនឯងកំពុងលង់ទឹកនៅក្បែរភ្លៅខ្លួនឯង រួចងើបឡើងទៅលើសណ្ឋាគារបាត់!

ក្មេងប្រុសតូចមួយរូបត្រូវបានប្រទះឃើញលឹបខ្លួននៅក្នុងអាងហែលទឹកមួយ និងស្ទើរនឹងលង់ទឹកស្លាប់កាលពីយប់ថ្ងៃអាទិត្យ ទី៣១មីនា។ ប៉ូលិសនិយាយថាម្តាយរបស់ក្មេងស្រវឹងជោគជាំ និងមិនចាប់អារម្មណ៍ថាកូនកំពុងលង់ទឹកនៅក្បែរខ្លួនគាត់នោះទេ។

បុគ្គលិកសណ្ឋាគារមួយរូបភ្លាមៗបានហក់ចូលទៅកន្លែងកើតហេតុ និងសង្គ្រោះជីវិតក្មេង អរគុណទៅដល់ក្មេងតូចម្នាក់ទៀត ដែលបានចង្អុលប្រាប់បុគ្គលិកសណ្ឋាគារនោះឱ្យជួយ។ នេះបើយោងតាមវីដេអូសុវត្ថិភាព ដែលគេលាតត្រដាង។

ឧបទ្ទវហេតុដ៏គួរឱ្យខកចិត្តនេះត្រូវបានគេចាប់បាននៅកាមេរ៉ាសុវត្ថិភាពនៅរមណីយដ្ឋាន Ocean Edge Resort ទីក្រុង Perry រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

បច្ចុប្បន្ន ម្តាយក្មេងត្រូវបានចោទប្រកាន់ពីបទមិនយកចិត្តទុកដាក់លើកូនខ្លួន៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab