Man Utdគ្រោងចំណាយ៤០លានផោនដើម្បីផ្ទេរកីឡាករវ័យក្មេងWan Bissakaរបស់ក្លឹប Palace

        បន្ទាប់ពីតែងតាំង​លោក Ole Gunnar Solskjaerជា​អ្នក​ចាត់ការ​ក្លឹប​ Man Utdរួចមកគ្រូបង្វឹករូបនេះបានក្លាយជា​តំណាង​ឲ្យ​ការផ្លាស់ប្តូរ​វប្បធម៌​ក្នុងការ​ទិញដូរ​កីឡាករ​ដែល​មាន​តុល្យភាព​ដែល​ផ្តោត​ការយក​ចិត្ត​ទុកដាក់ខ្លាំង​លើ​កីឡាករ​វ័យ​ក្មេង​។

ជា​ការ​ចាកចេញពី​អ្វីដែល​កន្ល​ងមក​ក្លឹប Man Utd​ធ្លាប់​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ក្លឹប Real Madrid ដែលចូលចិត្ត​ប្រើប្រាស់​កីឡាករ​ល្បីៗ។កីឡាករ​ Aaron Wan Bissakaវ័យ​២១​ឆ្នាំ​ជា​ខ្សែការ​ពារ​ស្តាំ​របស់ក្លឹប Crystal Palace គឺជាកីឡាករ​ម្នាក់​ក្នុងចំណោម​គោលដៅ​ផ្ទេរ​កំពូល​​របស់​លោក Solskjaerនៅរដូវក្តៅនេះ​ បើទោះបីជា​កីឡាករ​រូបនេះនៅសល់កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០២២ក៏ដោយ។ កីឡាករ​រូបនេះ​ទំនងជា​​មាន​តម្លៃ​ប្រហែល​៤០លានផោ​ន។

កីឡាករ Callum Hudson Odoiវ័យ១៨​ឆ្នាំ​ ដែល​បាន​បង្ហាញមុខ​ពេញ​លេញ​លើក​ដំបូង​ជាមួយ​ក្រុមជម្រើស​ជាតិ​អង់គ្លេស​ ក៏ជា​គោលដៅ​ដែល Man Utd​ចង់បានផង​ដែរ ហើយបើទោះបីជា​មាន​ភាពស្មុគស្មាញក្នុងការនាំយក​កីឡាករ​រូបនេះនៅ​រដូវក្តៅនេះ​ខណ:ពេលដែល​ក្លឹប Chelsea ​ប្រឈម​នឹង​បម្រាម​មិនឲ្យចូលរួម​ផ្ទេរកីឡាករ​ ហើយថា Man Utdអាចនឹង​ត្រូវបង្ខំចិត្ត​រង់ចាំរហូត​ដល់​ឆ្នាំក្រោយក៏ដោយ។

ប៉ុន្តែ Man Utdអាចនឹងមានការប្រជែង​ដ៏ខ្លាំងក្លា​ជាមួយក្លឹប Bayern Munich ក្នុងការ​ប្រជែងយក​ Callum នៅរដូវក្តៅនេះ។ កីឡាករ Jadon Sancho វ័យ​១៩​ឆ្នាំ​ របស់ក្លឹប Dortmund ក៏ជា​គោលដៅ​របស់ Man Utdផងដែរ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab