adverise with khmeread 7ce81551 8677 4cc1 bdf4 751d426355a8

ឃាត់​ស្រី ម្នាក់​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ដកហូត​ម៉ូតូ​៧​គ្រឿង​

   កំពង់ធំ ៖ ឃាត់​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ធំ​ឃាត់ខ្លួន​និង​ដកហូត​ម៉ូតូ​៧​គ្រឿង​កាលពី​ព្រឹក​ថ្ងៃទី​៩​មីនា​នេះ។​

   ប៉ូលិស​និយាយថា យោងតាម​បញ្ជា​របស់លោក​ស្នងការ​រង​ទទួល​ព្រហ្មទណ្ឌ នៅ​ម៉ោង​០៨​និង​១៥​នាទី ថ្ងៃទី ០៩​មីនាឆ្នាំ​២០១៦ កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បារាយណ៍​និង​ប៉ុស្តិ៍​រដ្ឋបាល​បានធ្វើការ​ស្រាវជ្រាវ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ករណី ទទួលផល​ចារកម្ម (​ទិញ​-​លក់​ម៉ូតូ​) ឈ្មោះ ឡុង​ហេង ភេទ ស្រី អ​យុ ៤១ ឆ្នាំ នៅ​ភូមិ​បាក់ស្នា ឃុំ​បាក់ស្នា ស្រុក​បារាយណ​។​

    ប៉ូលិស​បន្តថា ការស្រាវជ្រាវ​រហូតដល់​ម៉ោង ១០​និង​៣០​នាទី ទើប​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ ឡុង​ហេង ខាងលើ​យកមក​សាកសួរ​បាន​ឆ្លើយ​សារភាព​ទទួលស្គាល់ថា ខ្លួន​បានទទួល​ទិញ​ម៉ូតូ ពី​ឈ្មោះ ហេង​សីហា ហៅ ហេង យុំា មុន​ឈ្មោះ​នះ​គេចខ្លួន ។​

    ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា ប៉ូលិស​បានធ្វើ​ការដក​ហូត​ម៉ូតូ​ទាំង ០៧ គ្រឿង​នោះមក​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បារាយណ៍​ដើម្បី​ស្រាវជ្រាវ​បន្ត ។​

    ម៉ូតូ​ដែល​ដកហូត​បានរួម​មាន ៖ ១-C125 ពណ៍​ខ្មៅ សេរី​ឆ្នាំ ២០០៧​លេខ​តួ​+​ម៉ា​ស៊ីន 8617098  ផ្លាកលេខ  កំ​/​ចាម 1I 1897 , ២-C15 ពណ៍​ខ្មៅ សេរី ២០០៤ លេខ​តួ​+​ម៉ា​ស៊ីន 8042482 គ្មាន​ផ្លាកលេខ ,៣-C125 ពណ៍​ខ្មៅ សេរី ២០១០ លេខ​តួ​+​ម៉ាស៊ីន 8511426 ផ្លាក​លខ​កំ​/​ធំ 1D 2794 ,៤-C125 ពណ៍​ខ្មៅ សេរី​២០១៣ លេខ​តួ​+​ម៉ា​ស៊ីនន 8747367 ផ្លាកលេខ កំ​/​ធំ 1S 2794, ៥-C125 ពណ៍​ខ្មៅ សេរី ២០០៧ លេខ​តួ​+​ម៉ា​ស៊ីន 824150 គ្មាន​ផ្លាកលេខ​, ៦-C125 ពណ៍​ខ្មៅ សេរី ២០១៥​លេខ​តួ​+​ម៉ាស៊ីន 9336789 ផ្លាកលេខ​រតន​:​គី​រី 1C 5669 និង​៧-Honda wave ពណ៍​ខ្មៅ លេខ​តួ​+​ម៉ា​ស៊ីន 1588106 អត់​ផ្លាកលេខ​។  ម៉ូ​តូ​ទាំងអស់នេះ គ្មាន​ឯកសារ​សំគាល់​អ្វី​ទាំងអស់។​

    ក្នង​ករណីនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​បន្ត និង​កសាង​សំណុំរឿង តាមច្បាប់ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់