Man UtdងាកមករកអតីតកីឡាករWilfriedZahaបន្ទាប់ពីចាកចេញទៅក្លឹប Crystal Palace រយៈពេលបួនឆ្នាំ

        គ្រូបង្វឹកថ្មីរបស់ក្លឹប Man Utdលោក Ole Gunnar Solskjaerអាច​នឹង​បង្វែរ​ចំណាប់អារម្មណ៍​ទៅ​លើ​កីឡាករ​WilfriedZahaរបស់ក្លឹប​ Crystal Palace ខណ:ពេលលោកត្រូវការ​ខ្សែប្រយុទ្ធល្បឿនលឿន​ម្នាក់និងស្របពេលដែលកីឡាករ Jadon Sancho របស់​ក្លឹប Dortmund និងCallum Hudson Odoiរបស់ Chelsea ​ក៏ស្ថិតក្នុង​បញ្ជី​សម្រាំង​កីឡាករ​ជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប​​ Man Utdនៅ​រដូវក្តៅ​នេះផងដែរ។

        ប៉ុន្តែ Zaha​ អាចមានតម្លៃ​ធូរ​ថ្លៃ​និង​មាន​សេចក្តី​រាយការណ៍​ថា ក្លឹប​​ Man Utd​គ្រោងនឹង​បញ្ចុះ២៥​ភាគរយ​នៃ​ប្រាក់ចំណេញ​តាមរយៈ​កិច្ច​ព្រមព្រៀង​ណាមួយរបស់កីឡាករ​រូបនេះ។

        កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះធ្លាប់ធ្វើ​ការ​ងារ​ជាមួយ​លោក Solskjaer អំឡុង​ពេល​ខ្ចីជើងទៅ​លេង​នៅក្លឹប Cardiff City កាលពី​ឆ្នាំ​២០១៤។ ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័ររូប​នេះ​បាន​ក្លាយជា​សមាជិក​ប្រចាំ​ក្នុងក្រុមជម្រើស​របស់​ក្រុម Crystal Palace ចាប់តាំង​ពី​វិលត្រឡប់​មក​វិញ​កាលពីឆ្នាំ​២០១៥ ក្នុង​កិច្ច​ព្រមព្រៀងផ្ទេរ​៦លានផោន​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16