អ្នកវិទ្យាសាស្ត្ររកឃើញហ្វូស៊ីលមិនធម្មតាជាច្រើន ដែលកត់ត្រាអំពីភស្តុតាងអាចម៍ផ្កាយយក្សដែលបំផ្លាញជីវិតសត្វដាយណូស័រ

ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាងមិនធម្មតានៃឥទ្ធិពលអាចម៍ផ្កាយធ្លាក់មកលើផែនដី ដែលសម្លាប់ចោលស្រុងនូវជីវិតសត្វដាយណូស័រ កាលពី៦៦លានឆ្នាំមុន និងជីវិត៧៥ភាគរយនៅលើភពផែនដី។

ការធ្វើកំណាយនៅក្នុងរដ្ឋ North Dakota ក្នុងសហរដ្ឋអាមេរិក បង្ហាញពីហ្វូស៊ីលនៃត្រី និងដើមឈើ ដែលត្រូវបានបង្កប់ជាមួយថ្ម បំណែកចាំងដូចកញ្ចក់ ដែលធ្លាក់មកពីលើមេឃ។

ដីល្បប់ក៏បានបង្ហាញពីភស្តុតាងផងដែរនៃស្នាមលំហូរទឹក ដែលជាលទ្ធផលនៃការឡើងកម្ពស់ទឹកសមុទ្រ ដែលបង្កើតឡើងដោយអាចម៍ផ្កាយ។

ព័ត៌មានលម្អិតត្រូវបានរាយការណ៍នៅក្នុងទស្សនាវដ្តី PNAS។

លោក Robert DePalma មកពីសាកលវិទ្យាល័យ University of Kansas និងមិត្តរួមការងារនិយាយថា ទីតាំងកំណាយនេះនៅឯតំបន់ហៅថា Tanis មួយនេះ ផ្តល់នូវតម្រុយដ៏អស្ចារ្យមួយចូលទៅក្នុងព្រឹត្តិការណ៍ ដែលប្រហែលជាបានកើតឡើងពីរាប់សិបនាទីទៅបួនប្រាំម៉ោង បន្ទាប់ពីអាចម៍ផ្កាយយក្សបានហោះមកបំបុកផែនដី។

ពេលដែលអាចម៍ផ្កាយទំហំ ១២គីឡូម៉ែត្រមួយនេះបានហោះមកបំបុកតំបន់មួយ ដែលបច្ចុប្បន្នត្រូវគេស្គាល់ឈ្មោះជាឈូង​សមុទ្រ​ម៉ិចស៊ីកូ វាបានបំប៉ើងកម្អែលក្តៅ និងថ្មមានចំហាយក្តៅ រាប់តោនឡើងទៅលើមេឃគ្រប់ទិសទីទាំងអស់ និងឆ្លងកាត់ក្នុងចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

នៅឯតំបន់ Tanis ហ្វូសីលជាច្រើនបានកត់ត្រាពីទិដ្ឋភាពស្តែងដែលកម្ទេចកម្ទីបានប៉ើងទៅលើរួចធ្លាក់ចុះមកវិញ ហើយគ្របដណ្តប់ទៅលើអ្វីៗគ្រប់យ៉ាង។

ត្រីត្រូវបានគេរកឃើញជាមួយនឹងកម្ទេចថ្មបង្កប់នៅក្នុងស្រកីរបស់ពួកវា។ ពួកវាអាចដកដង្ហើមនៅក្នុងបំណែកដែលពោរពេញទៅដោយទឹកនៅជុំវិញពួកវា។

ក៏មានភាគល្អិតតូចៗជាច្រើនទៀតផងដែរត្រូវបានរកឃើញនៅក្នុងជ័រហ្វូស៊ីល ដែលត្រូវបានរក្សាទុកនៅក្នុងជ័រដើមឈើ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab