សម្តេចប៉ាប Francis មានបន្ទូលថា វាជាការប្រមាថណាស់ដែលនាំគ្នាហៅ Messi ថា "ព្រះ"

សម្ដេចប៉ាប Francis បានមានបន្ទូលថា វាគឺជាការប្រមាថណាស់ សម្រាប់អ្នកគាំទ្រដែលហៅកីឡាករ Lionel Messi ជា "ព្រះ"។

បព្វជិតរូបនេះបានមានបន្ទូលទៅកាន់ពិធីករ Jordi Evole ក្នុងកម្មវិធី Salvados របស់ប៉ុស្ដិ៍អេស្ប៉ាញ La Sextra នៅពេលទ្រង់ត្រូវបានគេសួរអំពីមនុស្សនាំគ្នាហៅ Messi ថា "ព្រះ"។

លោក Evole បានសួរទៅសម្ដេចប៉ាបថា "តើវាគឺជាការប្រមាថទេដែលនិយាយថា Messi គឺជាព្រះ?"។

សម្តេចប៉ាបឆ្លើយតបវិញថា "ក្នុងទ្រឹស្ដីវាគឺជាការប្រមាថ អ្នកមិនអាចនិយាយវាបាននោះទេ ហើយខ្ញុំក៏មិនជឿដែរ។ តើអ្នកជឿថាអ្នកធ្វើជាព្រះបានទេ?"។

លោក Evole បានឆ្លើយតបវិញថា គាត់គិតថាវាមិនអីឡើយក្នុងការនិយាយបែបនេះ ហើយសម្តេចប៉ាបក៏មានដើមកំណើតមកពីប្រទេសអាហ្សង់ទីនដូច Messi ដែរ។ 

ពិធីករនោះក៏បានបន្តថា មនុស្សនិយាយថា "ព្រះ" គឺ ដូចពួកគេនិយាយថា "ខ្ញុំស្រឡាញ់អ្នក"។ ការស្រឡាញ់មិនមែនប្រើសម្រាប់តែព្រះទេ ហើយពាក្យនេះ គឺជាកន្សោមដែលមនុស្សប្រើ។ "គាត់ គឺជាព្រះជាមួយនឹងបាល់នៅលើទីលាន" ពួកគេ គឺពេញនិយមប្រើពាក្យនេះដើម្បីបង្ហាញពីមនុស្សខ្លួនឯង។

នៅពេល Evole និយាយថា "ប៉ុន្ដែមើលថាតើគាត់លេងបាល់យ៉ាងដូចម្ដេច" សម្ដេចសង្ឃបាននិយាយកាត់ថា "ពិតណាស់ គាត់ពាំនាំក្ដីរីករាយ ប៉ុន្ដែគាត់មិនមែនព្រះទេ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត