បុរស​ម្នាក់​ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​បើក​បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យបាត់បង់ជីវិតភ្លាម​ៗ

ភ្នំពេញ​ ​៖​ បុរស​ម្នាក់​ជិះម៉ូតូ​វីវ៉ាមួយគ្រឿង​ក្នុង​ល្បឿន​ធម្មតា ​ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ ​បណ្ដាល​ឱ្យបុរស​រងគ្រោះដួល​បោកនឹងថ្នល់បែក​ក្បាលបាត់បង់ជីវិតភ្លាម​ៗ​​ កើត​ឡើង​កាលពី​វេលា ម៉ោង៩យប់ ថ្ងៃចន្ទ ទី​១ ខែមេសា ឆ្នាំ​២០១៩​ ត្រង់ចំណុច​ខាងកើតចម្ងាយប្រហែល៦០ម៉ែត្រ ពីរង្វង់មូលសំពៅមាស​ មុខផ្ទះលេខ១០៦អឺ០ ​ផ្លូវលេខ២១៤ កែងផ្លូវ​លេខ ១៤១ តាមបណ្តោយផ្លូវភ្លោះ ក្នុងសង្កាត់​បឹងព្រលឹត ខណ្ឌ​៧មករា។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ គឹម​ ចាន់​ ភេទប្រុស​ អាយុ៥៣ឆ្នាំ​ មុខរបរបើកបររថយន្ត​ ស្នាក់នៅផ្ទះលេខ១២០​ ផ្លូវលំ​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​បើក​បរ​ម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKIវីវ៉ា ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ​1BL.7769 ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​លេខ២១៤ ក្នុង​ទិសដៅ​ពី​កើតទៅលិច។ ស្រប​ពេល​នោះ​ក៏ស្រាប់​តែ​មាន​​រថយន្តមិនស្គាល់ម៉ាក​មួយគ្រឿង​ បាន​បុកពីក្រោយឱ្យជន​រងគ្រោះ​ដួលសង្កត់លើ​បែកក្បាលបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែក​ឯ​ម៉ូតូ​រង​ការ​ខូចខាត​បន្តិចបន្ទួចដោយ​រថយន្ត​បង្ក​មិន​បាន​ឈប់​ចុះមក​មើល​នោះទេ​ បែរជា​ព្យាយាម​បន្ថែម​ល្បឿន​បើករត់​គេច​បាត់តែម្តង​។

ក្រោយ​ពេលកើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់​វែង​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​៧មករា ដើម្បី​រង់ចាំ​សាច់ញាតិមកយកនៅពេលក្រោយ។ ដោយ​ឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បានសមត្ថកិច្ច​ ធ្វើកំណត់ហេតុរួចប្រគល់ឱ្យទៅ​ក្រុម​គ្រួសារ​ដឹង​យកទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab