ទទួលឃាត់ជនបរទេស២នាក់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន​

​ភ្នំពេញ​ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០២នាក់ប្រុស មាន០២សញ្ជាតិពីបទ​ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន​ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទី ។ 

​ប៉ូលិសនិយាយថា ទី១.ឈ្មោះ EDWARD LLEWELLYN CLIFFORD ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាហ្វ្រិចខាងត្បូង ពីកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្រះចក ខណ្ឌដូនពេញ ពីបទដើរអនាថាតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យបានធ្វើការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី២៩.១២.២០១៨ តាមច្រកអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។ បច្ចុប្បន្នគ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

​ទី២.ឈ្មោះ JEREMY T.PELL ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិអូស្ត្រាលី ពីកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទដើរអនាថាតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

​បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅឆ្នាំ២០១១ តាមច្រកអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។ បច្ចុប្បន្នគ្មានទីកន្លែងស្នាក់នៅពិតប្រាកដ ដើរដេកតាមទីសារធាណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

​ជនបរទេសទាំង២នាក់ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab