adverise with khmeread 9688c585 6aa0 422b 94fc a1be0eb8bc2b

សមត្ថកិច្ច​ចាប់ចោរ​លួច​ម៉ូតូ​២​នាក់​នៅ​ខេត្តពោធិ៍សាត់​

    ពោធិសាត់ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​
​ថ្ងៃ​៩​មីនាឆ្នាំ​២០១៦​នេះ​នៅ​ភូមិ​ចំការចេក​ខាង​ជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់​។​

    ​ ប៉ូលិស​និយាយថា ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិសាត់​រួចមក​កម្លាំង​ប៉ូលិស​ស្រុក​ភ្នំ​ក្រវ៉ា​ញ​និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សហការ​ចាប់បាន​ចោរលួច​ម៉ូតូ​ចំនួន​២​នាក់​និង​ម៉ូតូ​២​គ្រឿង​ហើយ​បាន​បញ្ជូនមក​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ស្នងការ​ប៉ូលិស​ខេត្ត​ចាត់​ការបន្ត​តាម​នីតិ​​វិធី​។ 

      យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់