យុវសិស្សម្នាក់បើកម៉ូតូបុកម៉ូតូកង់៣ពីក្រោយរបួសបាក់ជើង

​ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និង ម៉ូតូកង់បីកើតឡើងនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ និង២០នាទីយប់  ផ្លូវបេតុង១១២ ត្រង់ចំណុចមុខផ្ទះតារី ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ បណ្តាលឱ្យរងរបួសធ្ងន់បុរសម្នាក់ បានបញ្ជួនទៅមន្ទីពេទ្យ ចំណែក ម៉ូតូ និងម៉ូតូកង់បី បានយកមករក្សាទុកនៅអធិការខណ្ឌដើម្បីដោះស្រាយបន្ត។

​ប៉ូលិសនិយាយថា​ ភាគីម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកណ្តាល 1U- 7342 បើកបរដោយឈ្មោះ វ៉ាន់​ ដា ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងលេខ 112 ទិសដៅពីលិចទៅកើតនេះតែម្នាក់ឯង។

​លុះដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូកង់បីពីក្រោយក្រោយ បណ្ដាលឱ្យបុកម៉ូតូកង់បីពីក្រោយ ម៉ូតូ MD ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AW- 0075 បើកបរដោយឈ្មោះ ហៃ សុខណៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តុការ​ ស្នាក់នៅផ្ទះលេខ 318 ផ្លូវលេខ 369 ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលធ្វើដំណើរតាមបណ្តោយផ្លូវបេតុង 112 ទិសដៅពីលិចទៅកើតស្របគ្នា​ បណ្តាលឱ្យម៉ូតូ និងម៉ូតូកង់បីខូចខាតទាំង 2 គ្រឿង​ ហើយរបួសធ្ងន់ម្នាក់បើកម៉ូតូហុងដារបួសបាក់ឆ្អឹងស្មងជើងខាងស្ដាំព្យាបាលនៅមន្ទីរពេទ្យដែលរុស្ស៊ី។ 

​ប៉ូលិសបញ្ជាក់ថា​ មូលហេតុបណ្ដាលមកពីអ្នកបើកម៉ូតូហុងដាសេ125 បើកលឿនបុកម៉ូតូកង់បីពីក្រោយតែម្តង។ យានយន្តទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌដោះស្រាយពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab