រថយន្តFord ព្រលះជាមួយរថយន្តដឹកមាន់លើស្ពានគីហ្សូណាខេត្តកំពង់ចាម ស្លាប់ម្នាក់ និងរបួស៧នាក់​

​ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង រវាងរថយន្ត Ford បុកគ្នាលាន់ដូចរន្ទះ ជាមួយរថយន្តកូរ៉េដឹកមាន់ នៅលើស្ពានគីហ្សូណា បណ្ដាលឱ្យមនុស្សម្នាក់កៀបជាប់នឹងរថយន្តស្លាប់ និងអ្នករបួសធ្ងន់ស្រាលចំនួន៧នាក់ផ្សេងទៀត នៅវេលាម៉ោង១ និង០២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចលើស្ពានគីហ្សូណា ខេត្តកំពង់ចាម។

​របាយការណ៍បឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះ នៅមិនទាន់យកចេញពីក្នុងរថយន្តបាននៅឡើយទេ ដោយសារកៀបជាប់តែម្ដង។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធបានចាត់ចែងជាមួយក្រុមគ្រួសារ ធ្វើការកាត់ដែករថយន្ត ដើម្បីយកសពចេញមកក្រៅ។ រថយន្តទាំងពីរគ្រឿងនោះ មានរថយន្តម៉ាក Ford ពាក់ស្លាកលេខ ភ្នំពេញ 2AK-3517 និងរថយន្តកូរ៉េដឹកមាន់រកស្លាកលេខមិនទាន់ឃើញ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab