ឆាតតាមហ្វេសប៊ុកឱ្យចេញមកក្រៅផ្ទះចាប់រំលោភបានសម្រេច, ត្រូវប៉ូលិសចាប់ខ្លួន

កណ្ដាល​ ៖​ ប៉ូលិសស្រុកស្អាងបញ្ជូនខ្លួនជនសង្ស័យម្នាក់ពីបទរំលោភសេពសន្ថវៈទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់ ក្មេងស្រី អាយុ១៦ឆ្នាំ រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃ​ទី៣០ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្ដាល។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ អៀង ភារិទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ត្រូវបានប៉ូលិសប៉ុស្ដិ៍ត្រើយស្លាចាប់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។

​ប៉ូលិសបន្តថា វេលាយប់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានដើរទៅបត់ជើងតូចនៅខាងក្រោយផ្ទះ។ ខណៈនោះស្រាប់លេចមុខជនសង្ស័យស្ទុះទៅចាប់ក្មេងស្រីរងគ្រោះផ្ដួលទៅលើដីធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច។ 

​ពេលនោះជនសង្ស័យកំពុងតែលើកខោ បម្រុងដើរចេញក៏ត្រូវបានឪពុកក្មេងស្រីរងគ្រោះបើកពិលទូរស័ព្ទដៃឃើញ ធ្វើឱ្យជនសង្ស័យមានការភ័យខ្លាចរត់គេចខ្លួនបាត់ បន្ទាប់មកបុរសជាឪពុកក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលត្រើយស្លា។

​ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងប៉ូលិសប៉ុស្ដិ៍ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបាន នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមកខ្លួនបានទំនាក់ទំនងគ្នាជាមួយក្មេងស្រីរងគ្រោះតាមរយៈឆាតហ្វេសប៊ុក។ លុះមកដល់មុនពេលកើតហេតុ ខ្លួនបានទំនាក់ទំនងឱ្យនាង (ក្មេងស្រីរងគ្រោះ) ចេញមកក្រោយផ្ទះជួបគ្នា។ ខណៈពេលមកដល់ក៏ធ្វើសកម្មភាព រួមភេទជាមួយគ្នា ខណៈនោះស្រាប់តែឪពុកនាងមកទាន់ក៏ប្ដឹងសមត្ថកិច្ចតែម្ដងទៅ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab