សាហាវមែន! លែងប្រពន្ធមិនទាន់អស់ចិត្ត យកកន្ត្រៃកាត់អណ្តាតនាងចោលហើយឆូតបំផ្លាញមុខមាត់នាងថែមទៀត នៅប៉ាគីស្ថាន

ប៉ូលិសបានចាប់ខ្លួនប្តីដ៏ព្រៃផ្សៃមួយរូប ដែលបានកាត់អណ្តាតរបស់ប្រពន្ធខ្លួន ជាមួយនឹងកន្រ្តៃ បន្ទាប់ពីលែងលះនាងនៅក្នុងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

បុរសដែលត្រូវបញ្ចេញឈ្មោះត្រឹម Jehangir រូបនេះ បានរត់គេចខ្លួនពីភូមិ Mustafabad ក្នុងស្រុក Hafizabad កាលពីថ្ងៃសុក្រ មុនត្រូវបានគេចាប់ខ្លួននៅថ្ងៃបន្ទាប់។

គាត់ត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានភរិយាខ្លួន ដោយវាយដំនាង និងធ្វើឱ្យមុខខូចទ្រង់ទ្រាយ បន្ទាប់ពីបុរសនោះបានលែងលះនាងពីរបីថ្ងៃមុនថ្ងៃកើតហេតុ។ នេះបើយោងតាមឪពុកជនរងគ្រោះ។

គាត់បានអះអាងថា ជនសង្ស័យចង់សម្លាប់កូនស្រីរបស់ខ្លួន ជំនួសពីការទុកឱ្យនាងមានសេរីភាព។ នេះបើយោងតាមវេបសាយ Dawn។

Jehangir បានចូលផ្ទះគ្រួសារអតីតភរិយារបស់ខ្លួន និងបានចាប់នាងជាចំណាប់ខ្មាំងនៅក្នុងបន្ទប់មួយនៅក្នុងផ្ទះ មុនប្រើកន្រ្តៃយ៍ដើម្បីកាត់អណ្តាតរបស់នាងចោល និងធ្វើឱ្យដៃ និងមុខរបស់នាងខូចទ្រង់ទ្រាយ។

សំណាងល្អ ម្តាយរបស់ជនរងគ្រោះស្ថិតនៅក្នុងផ្ទះនោះ និងប្រញាប់ប្រញាល់ស្វែងរកជំនួយពីអ្នកជិតខាងដើម្បីសង្គ្រោះនាងពីការសម្លាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab