adverise with khmeread How to check if someone stealing wifi

ធ្វើ​ដូចម្ដេច​បញ្ឈប់​ពី​ការ​លួច Wi-Fi និង​ចាប់​អ្នក​លួច​ប្រើ​?

​    ​ការ​លួច​ប្រើប្រាស់ Wi-Fi គឺជា​រឿង​ធម្មតា​ដែល​យើង​ប្រឈមមុខ​រៀងរាល់ថ្ងៃ​។ ហើយ​វា​កើតឡើង​ដោយ​ការ​ប្រាប់​លេខ​កូដ​ត​គ្នា ឬ​ម្នាក់​ដែល​ចូលមក​ប្រើប្រាស់ Wi-Fi របស់​យើង​គេ​មាន​ជំនាញ​អាច​ចូលមក Router របស់​យើង​បាន​។ រឿងនេះ​ដែរ នៅពេលដែល​គេ​ចូលមក​ប្រើប្រាស់ Wi-Fi របស់​យើង​ច្រើន នោះ​វារឹតតែ​ធ្វើ​ឲ្យ​ការចែក​សញ្ញា​រឹតតែ​ខ្សោយ ជាហេតុ​បណ្ដាល​ឲ្យ​ការចូលទៅ​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត​។​

​    ​ចុះ​មាន​វិធី​អ្វីដែល​អាច​បញ្ឈប់​ការ​លួច​នេះ​បាន​? តោះ​មក​មើល​វិធី​ដោះស្រាយ​ទាំងអស់គ្នា​។​

១. ដំបូង​ត្រូវ​ប្រាកដថា​កុំព្យូទ័រ​របស់​អ្នកភ្ជាប់​ទៅ​ជាមួយនឹង Router បន្ទាប់មក​ចូលទៅ​កាន់ Browser (Firefox, Chrome,...) របស់​អ្នក ហើយ​វាយ​នូវ​លេខ​អាស័យដ្ឋាន​របស់ Router (Router Address) ដែល​មាននៅ​ពីក្រោយ Router ដើម្បី​ចូលទៅ​គ្រប់គ្រង​ឧបករណ៍​របស់​អ្នក​។ ឧ​. 192.168.1.1​។​

២. ពេល​ចូល​ទៅដល់​កន្លែង​គ្រប់គ្រង​ឧបករណ៍​ហើយ អ្នក​ត្រូវ​រកមើល Option ដែលមាន​ឈ្មោះ Status ហើយ​ចូលទៅ​កាន់ Active Client (​ចំណាំ​៖ Option នេះ​សម្រាប់តែ Router ម៉ាក់ Prolink តែប៉ុណ្ណោះ​)​។ បន្ទាប់ពី​ចូលទៅ​ហើយ​យើង​មើល ថា​តើ​អ្នកណាខ្លះ​ប្រើប្រាស់​នូវ Wi-Fi របស់​យើង ហើយ​មើលទៅ​ឈ្មោះ​ឧបករណ៍​ដែល​មិនមែនជា​សមាជិក​របស់​យើង និង​កំណត់ Mac Address របស់​វា​ទុក​។​

៣. នៅពេលដែល​យើង​ស្គាល់ Mac Address របស់​វា​ហើយ គឺជា​ពេលដែល​យើង​ត្រូវ​បញ្ឈប់​ឧក​រណ៍​ដែល​ចូលមក​ដោយ​គ្មាន​ការអនុញ្ញាត​ជា​រៀងរហូត​ហើយ​។ ដើម្បី​បញ្ឈប់​បាន ដំបូង​អ្នក​ត្រូវ​ចូលទៅ​កាន់ Firewall បន្ទាប់មក​ចុច​លើ​ពាក្យ Mac Filtering​។ ចូលទៅ​ដល់​អ្នក​គ្រាន់តែ​យក​នូវ Mac Address របស់​អ្នក​ដែល​លួច​ចូល​ដាក់​ក្នុង​ប្រអប់ Source Mac និង Destination Mac និង​កំណត់ Action ដោយ​យក Deny បន្ទាប់មក​ចុច​លើ​ពាក្យ Add ជាការ​ស្រេច​។​

៤. បន្ទាប់ពី​ចុច Add ហើយ​យើង​ធ្វើ​ការរក្សា​ទិន្នន័យ នោះ​ឧបករណ៍​ដែល​ធ្លាប់តែ​ចូល​មិនអាច​ប្រើប្រាស់​បាន​នោះទេ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់