Cesar Azpilicueta ទទូចឲ្យមានការគាំទ្រលោក Maurizio Sarri

កីឡាករ​ Cesar Azpilicueta បាន​សុំ​ឲ្យ​ក្រុម​ Chelsea ​មាន​ការ​រួបរួម​គ្នា​ បន្ទាប់ពី​អ្នក​គាំទ្រ​បានទាមទារ​ឲ្យបណ្តេញ​អ្នក​ចាត់ការលោក​ Maurizio Sarri ចេញអំឡុង​ពេល​ក្រុម​នេះប្រកួតឈ្នះ​ក្រុម Cardiff​

គ្រាប់បាល់ចុងម៉ោង​របស់កីឡាករ Cesar និង​កីឡាករ Ruben Loftus-Cheek​ បាន​សង្គ្រោះក្រុម Chelsea កាល​ពី​ថ្ងៃអា​ទិត្យ និង​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​បញ្ចប់នៅលេខរៀងទី​៤​នៅលើ​តារាងក្របខណ្ឌ​ PL ​រស់​ឡើង​វិញ។

ប៉ុន្តែ​បើនិយាយជា​រួម​ទម្រង់លេង​របស់ក្រុម​ Chelsea គឺអន់មែនទែន​ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​មិនសប្បាយចិត្ត​​ចំពោះលោក Sarri ហើយ​បាន​ទាមទារឲ្យ   ​ក្លឹបនេះ បណ្តេញ​គ្រូបង្វឹក​អ៊ីតាលី​រូបនេះចេញ។

លោក Sarri បាននិយាយថា លោក​យល់​ពី​ប្រតិកម្ម​របស់​អ្នក​គាំទ្រ​ បន្ទាប់ពី​ការ​ធ្វើមិនបាន​ល្អនៅ​ក្រៅទឹកដីជា​ថ្មី ហើយ​ថា ពួកគេ​ប្រហែលជា​ត្រូវ​រង់ចាំ​រហូត​ដល់​ចុងបញ្ចប់នៃការ​ប្រកួត​ទើបដឹង​លទ្ធផល។​

ទោះបីជា​យ៉ាងណា លោក Sarri បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឆេលស៊ី​មានកំហឹង​មុន​ពេល​ចាប់ផ្តើម​ប្រកួត​ ដោយ​លោក​ដាក់​ឲ្យ​កីឡាករឆ្នើម Eden Hazard និង​កីឡាករ N'Golo Kante​ លេងជាកីឡាករ​បម្រុង និង​​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​វ័យក្មេង​ Callum Hudson-Odoi លេងក្នុង​ក្រុម​ជម្រើស​សម្រាប់ការ​ប្រកួតនៅក្របខណ្ឌ EPL

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab