អនាគតរបស់ Paul Pogba គឺជាការសម្រេចចិត្តធំលើកដំបូងរបស់លោក Solskjaer ក្នុងឋាន:ជាអ្នកចាត់ការ

លោក Ole Gunnar Solskjaer ត្រូវ​បាន​តែងតាំងជាគ្រូបង្វឹក​ផ្លូវការ​នៅក្លឹប Man Utd​ ហើយលោកនឹងមាន​ការ​បង្វែរ​ចំណាប់អារម្មណ៍​លើ​គោលដៅ​ដែលលោកចង់ផ្ទេរ។

ក្លឹប Man Utd ​មិនទាន់រកបាន​កីឡាករ​ដែលអាចជំនួស​តំណែង​អតីត​ខ្សែការ​ពារ​ឆ្នើម Rio Ferdinand និង​ Nemanja Vidic នៅឡើយ​ទេ ហើយការផ្ទេរខ្សែការពារគឺ​ជាអាទិភាព​សម្រាប់ក្រុមនេះ។

តម្លៃផ្ទេរខ្សែការពារកណ្តាល​អាចនឹងមានតម្លៃថ្លៃ​ផងដែរនៅលើទីផ្សារ ប៉ុន្តែ​រឿង​សំខាន់បំផុត​ដែលលោក​ Solskjaer ត្រូវ​ធ្វើ​នៅរដូវក្តៅនេះ​ គឺត្រូវ​រក្សា​ទុកខ្សែបម្រើ Paul Pogba ។

កាលពីប៉ុន្មានខែ​មុននេះនៅពេល Pogba បានជួយ​ក្រុម Man Utd ឲ្យប្រសើរឡើងវិញ​ ក្រោម​ការ​ដឹកនាំ​របស់​លោក Solskjaer អនាគតរបស់ខ្សែបម្រើរូប​នេះ​ហាក់ដូចជា​ល្អប្រសើរ។

ប៉ុន្តែការ​វិលត្រឡប់មកកាន់​ក្លឹប​ Real Madrid វិញ​របស់លោក Zinedine Zidane បាន​ធ្វើឲ្យ​អ្វីៗប្រែប្រួល។​ គ្រូបង្វឹករូបនេះមិនបាន​លាក់បាំង​ការកោតសរសើរ​របស់​លោកចំពោះ​កីឡាកររួមជាតិ​​ Pogba ទេ ហើយកាលពីថ្ងៃសៅរ៍លោកបាននិយាយថា "​ខ្ញុំដឹងពី​បុគ្គលិកលក្ខណៈរបស់ Pogba។ គាត់នាំយក​អ្វីៗច្រើនសម្រាប់ក្រុម"។

Pogba ប្រហែលជា​មានអារម្មណ៍​ថា រដូវក្តៅនេះគឺជាពេលវេលាដ៏ស័ក្តិសមដែលត្រូវ​ចាកចេញ​ ហើយបើ​ទោះបីជា​ Man Utd ​បាត់បង់កៅអីក្របខណ្ឌ CL ក៏ដោយ ក៏វាមិនអាចរារាំ​ងក្លឹបនេះពីការ​ទាក់ទាញ​កីឡាករ​ឆ្នើម​មកចូលរួម​ដែរ ប៉ុន្តែ Pogba ប្រហែលជា​ចាកចេញ ស្របពេល​ក្លឹប Madrid ហាក់ដូចជា​មាន​កៅអី​នៅក្របខណ្ឌ CL នៅរដូវកាល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab