1

ដើម្បី​កាត់បន្ថយ​ក្លិន​ផោម​កុំឱ្យ​ស្អុយ សូមកុំ​ភ្លេច​សាកល្បង​វិធី​ទាំងនេះ​!

    ​ផោម​អាច​បញ្ជូន​សញ្ញា​ជាច្រើន​ប្រាប់​លោកអ្នក​អំពី​សុខភាព​របស់លោក​អ្នក​។ មាន​អាហារ​មួយចំនួន​ដែល​បង្ក​ឱ្យ​ផោម​ធុំក្លិន​ស្អុយ ដូចជា ផ្កា​ខាត់ណា គ្រាប់​អាល់​ម៉ុង ស្ពៃ​ប្រូ​ខូ​លី និង​សណ្តែកបណ្តុះ​។ ទោះយ៉ាងណា អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ផូស្វ័រ ដូចជា ស៊ុត និង​សាច់​ក៏​អាច​បង្ក​ឱ្យ​ផោម​ធុំក្លិន​ស្អុយ​ដែរ​។ ទោះយ៉ាងណា នេះ​មិនមែន​បានន័យថា​លោកអ្នក​មិនគួរ​ទទួលទាន​អាហារ​ទាំងអស់នេះ​នោះទេ​។

​     ការទទួល​ទាន​អាហារ ដែល​បង្ក​មាន​ជាតិ​ឧស្ម័ន​គឺ​ជួយ​ដល់​មីក្រុប​នៅក្នុង​ពោះវៀន​ឱ្យទទួល​បាន​នូវ​សារធាតុចិញ្ចឹម​។ ប្រសិនបើ​មីក្រុប​ទាំងនេះ​មិនបាន​ទទួល​ឧស្ម័ន​កាបូ​អ៊ី​ដ្រា​ត​ទេនោះ វា​នឹង​ពិបាក​រស់នៅក្នុង​ពោះវៀន​ខ្លាំងណាស់​។

​    ​មនុស្ស​ផោម​ជា​មធ្យម ១៤ ដង​ក្នុង​មួយថ្ងៃ​។ ការ​ផោម​រួមទាំង​ផោម​ដែល​ធុំ​ក្លិនស្អុយ​បំផុត គឺជា​សញ្ញា​បង្ហាញថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​កំពុងធ្វើការ​បាន​យ៉ាង​ល្អ​។ ផោម​គឺជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ខ្យល់​ដង្ហើម​ដែល​ស្រូប​ចូល និង ឧស្ម័ន​ផលិត​ដោយ​បាក់តេរី​នៅក្នុង​ពោះវៀនធំ​។

​    ​ផោម​ច្រើនជាង ២២ ដង​ក្នុង​មួយថ្ងៃ​បង្ហាញថា លោកអ្នក​ប្រហែលជា​ទទួលទាន​អ្វីមួយ ដែល​ជួយ​បូម​ខ្យល់​កាន់តែច្រើន​ចូលទៅក្នុង​ពោះវៀន​។ វា​មិន​បង្ក​ការគំរាមកំហែង​ដល់​សុខភាព​នោះទេ​។ ការ​ផោម​ញឹកញាប់​អាច​បង្កឡើង​ដោយ​ការផឹក​កាហ្វេ​ច្រើន ការទទួល​ទាន​ជាតិ​ស្ករ​ច្រើន ការទទួល​ទាន​អាហារ​ដែល​ពិបាក​កិន​រំលាយ​ដោយ​ពោះវៀន ការទទួល​ទាន​អាហារ​បួស ឬ​ការ​ទទួលទាន​អាហារ​លឿន​ពេក ដែលនាំឱ្យ​ស្រូបយក​ខ្យល់​ចូលក្នុង​ពោះវៀន​រឹតតែ​ច្រើន​។

​    ​ប្រសិនបើ​លោកអ្នក​ចង់​ទប់ស្កាត់​ក្លិន​ផោម​កុំឱ្យ​ស្អុយ​ពេក ត្រូវ​ព្យាយាម​ចៀសវាង​អាហារ​ដែល​សម្បូរ​ជាតិ​ផូស្វ័រ ដូចជា​សាច់គោ និង​សាច់ជ្រូក​។ ត្រូវ​ជំនួស​សាច់​ទាំងនេះ​ជាមួយនឹង​អាហារ​ដែលមាន​ជាតិ​ផូស្វ័រ​ទាប ដូចជា ត្រី និង​មាន់​។

​    ​* គន្លឹះ​បន្ថែម​៖
​    ​- ទំពារ​អាហារ​ឱ្យបាន​ម៉ដ្ឋ​ល្អ​មុនពេល​លេប​។ វា​នឹង​ជួយ​ឱ្យ​ក្រពះ​និង​ពោះវៀន​បំបែក​អាហារ​បានល្អ (​ជា​បច្ច័យ​កាត់បន្ថយ​ក្លិនស្អុយ​របស់​ផោម​)​។​
​    ​- ទទួលទាន​ផ្លែឈើ​និង​បន្លែស្រស់ៗ​ឱ្យបាន​ច្រើន ព្រោះ​វា​ជា​ថ្នាំ​បញ្ចុះ​បែប​ធម្មជាតិ​។ វា​នឹង​ជួយ​លោកអ្នក​ឱ្យមាន​ចលនា​ពោះវៀន​ទៀងទាត់ ដែលជា​ហេតុ​ធ្វើឱ្យ​ផោម​បន្ថយ​ក្លិនស្អុយ​ផងដែរ​។
​    ​- ញ៉ាំ​ជីរអង្កាម និង​ខ្ទឹមស​ដើម្បី​សម្រួល​បញ្ហា​ក្រពះ ដូច្នេះ​ផោម​ក៏​លែង​ធុំក្លិន​ស្អុយ​ខ្លាំង​នោះដែរ​៕ 

ប្រភព៖ healthtips

អ្នកនឹងចូលចិត្ត

មតិយោបល់