0

នរណា​មិន​ចង់បាន​ស្បែក​សរ​លោង​តាមបែប​ធម្មជាតិ​? រុក្ខជាតិ​និង​បន្លែ​សាមញ្ញៗ​នេះ​អាចជួយ​លោកអ្នក​បាន​

    ​បញ្ហា​ធំ​បំផុត​របស់​ស្បែក​គឺ​ប្រតិកម្ម Acanthosis Nigricans ដែល​ធ្វើឱ្យ​ស្បែក​ប្រែ​ទៅជា​ជាំខ្មៅ​។ មាន​ផ្នែក​ខ្លះ​នៃ​រាងកាយ​មាន​សភាព​ជាំ​ខុសពី​ធម្មតា​។ វា​ភាគច្រើន​ឃើញ​នៅ​លើក ក្រលៀន និង​ក្លៀក​។​

​    ​មួយវិញទៀត ភាគច្រើន​មនុស្ស​ដែលមាន​ស្នាម​ជាំ​បែបនេះ គឺ​ដោយសារ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន ដូចជា​ជំងឺ​ទឹកនោមផ្អែម​ជាដើម ដែល​ធ្វើឱ្យ​ស្បែក​ត្រង់​កន្លែង​ទាំងបី​មាន​សភាព​ខ្មៅ​ជាំ​យ៉ាងខ្លាំង​។​

​    ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន ដែល​លោកអ្នក​អាច​ធ្វើបាន​ដើម្បី​ធ្វើឱ្យ​តំបន់​ទាំងនោះ​សរ​លោង​ឡើងវិញ​។

​    ​១. ប្រទាល​កន្ទុយក្រពើ​
​    ​រុក្ខជាតិ​នេះ​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុ​រ៉ែ​។ ហើយ​វា​ក៏​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​គុណសម្បត្តិ​ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ​ផងដែរ​។ ត្រដុស​វា​នៅលើ​កន្លែង​ដែល​ប៉ះពាល់ រួចហើយ​ទុកចោល​រយៈពេល ២០ នាទី សឹម​លាង​ទឹក​ចេញ​។ លោកអ្នក​អាចធ្វើ​បែបនេះ​រាល់ថ្ងៃ គ្រប់ពេលវេលា​ដែល​ទំនេរ ហើយ​ធ្វើ​រហូត​ទាល់តែ​ស្បែក​ចេញ​ពន្លឺ​ស្រស់ស្អាត​។

​    ​២. ម្សៅ​មេនំ​ប៉័ង​
​    ​ប្រើ​ម្សៅ​មេនំ​ប៉័ង​ដើម្បី​ធ្វើឱ្យ​កន្លែង​ជាំខ្មៅ​ស​ឡើងវិញ​។ លាយ​វា​ជាមួយ​ទឹក​ឱ្យ​ខាប់ៗ ក្នុង​បរិមាណ​ល្មម​នឹង​កន្លែង​ជាំ​ដែល​ត្រូវ​លាប​។ រួចហើយ​លាប​វា​លើ​ស្បែក​ខ្មៅ​ជាំ ហើយ​ទុកចោល​ប្រហែល ២០ នាទី សឹម​លាង​សម្អាត​ទឹក​ចេញ​ជាការ​ស្រេច​។ ធ្វើបែបនេះ​រាល់ថ្ងៃ នៅពេលណា​ក៏បាន​ឱ្យតែ​ទំនេរ ហើយ​ធ្វើ​រហូត​ទាល់តែ​ចេញ​ស្បែក​សរ​លោង​ឡើងវិញ​។

​    ​៣. កូ​ច​ឆ្មា
​    ​ក្រូចឆ្មា​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​នាំ​ពន្លឺ​ស្រស់ថ្លា​មកដល់​ស្បែក​ខ្មៅ​ជាំ​ឡើងវិញ​។ កាត់​ក្រូចឆ្មា​មួយ​ចំណិត​ទៅ​ត្រដុស​កន្លែង​ខ្មៅ​ជាំ រយៈពេល ២០ នាទី រួចហើយ​សឹម​លាង​ទឹក​សម្អាត​តាម​ក្រោយ​។ ធ្វើបែបនេះ​រាល់ថ្ងៃ នៅពេលណា​ក៏បាន ហើយ​ធ្វើ​រហូត​ទាល់តែ​ស្បែ​កស​ស្រស់ស្អាត​ឡើងវិញ​។    

​    ​៤. ត្រសក់​
​    ​ត្រសក់​មានគុណ​សម្បត្តិ​ធម្មជាតិ​ច្រើន ដែល​ជួយ​ធ្វើឱ្យ​ស្បែក​ខ្មៅ​ប្រែ​ជាស​វិញ​បាន​។ ត្រដុស​ចំណិត​ត្រសក់​នៅ​កន្លែង​ដែល​ជាំ​។ ធ្វើ​វា​រាល់ថ្ងៃ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ស្បែក​ចាប់ផ្តើម​ស​បន្តិច​ម្តងៗ​។ លោកអ្នក​អាចធ្វើ​បាន​ច្រើនដង​រៀងរាល់ថ្ងៃ សំខាន់​ត្រូវធ្វើ​វា​កុំឱ្យ​ភ្លេច​ឱ្យសោះ​៕

ប្រភព៖ TrendingNewsPortal

អ្នកនឹងចូលចិត្ត

មតិយោបល់