កំពុងធ្វើការឬរៀនសូត្រស្រាប់តែងងុយដេកខ្លាំង អនុវត្តវិធី១គត់ជួយឱ្យស្វាងភ្លែត និងមានវិធីផ្សេងទៀតសម្រាប់ជីវិតប្រចាំថ្ងៃដែលយើងមិនធ្លាប់ដឹង

១. ប្រសិនបើអ្នកងងុយដេកខ្លាំងទ្រាំមិនបានខណៈកំពុងធ្វើការឬកំពុងរៀនសូត្រ ត្រូវទប់ដង្ហើមឱ្យបានយូរតាមដែលអាចធ្វើបាន រួចព្រលែងវាវិញ នោះអ្នកនឹងស្វាងដេកយ៉ាងងាយ។ 

២. ដាក់ខ្ទឹមបារាំងនៅក្បែរក្បាលដេក ប្រសិនបើអ្នកមានបញ្ហាតឹងច្រមុះឬស្លេសណែនពេញច្រមុះ វានឹងជួយបន្ធូរច្រមុះបានយ៉ាងច្រើន។

៣. ប្រសិនបើអ្នកអានតាមសំឡេងមេរៀនដែលអ្នកកំពុងចាក់ស្តាប់ឡើងវិញមុនពេលចូលគេង អ្នកនឹងចងចាំវាមិនងាយភ្លេចឡើយ។ 

៤. ប្រសិនបើអ្នកចូលគេងប៉ុន្តែនៅមានអារម្មណ៍វិលមុខ សូមដាក់ជើងម្ខាងនៅលើឥដ្ឋ និងម្ខាងទៀតនៅលើគ្រែ វានឹងជួយខួរក្បាលគណនាឡើងវិញនូវជំហររបស់អ្នក។ 

៥. ដាក់ដៃរបស់អ្នកនៅក្នុងទឹកកកត្រជាក់ខ្លាំងរួចក្តាប់ដៃទាំងពីរឱ្យណែន ប្រសិនបើអ្នកឈឺក្បាលប្រកាំង។

៦. យកចុងម្រាមដៃចង្អុលនិងចុងមេដៃចុចច្បិចលើគ្នាឱ្យខ្លាំង ប្រសិនបើអ្នកសើចរឹងពោះមិនព្រមឈប់សោះ។ 

៧. ចុចអណ្តាតទល់នឹងក្រអូមមាត់ខាងលើ ប្រសិនបើអ្នកផឹកទឹកកកត្រជាក់ឈួលដល់ខួរក្បាលទ្រាំមិនបាន។ 

៨. ប្រសិនបើអ្នកឈឺធ្មេញទ្រាំមិនបាន យកទឹកកកត្រដុសលើម្រាមដៃមេនិងម្រាមដៃចង្អុល វានឹងកាត់បន្ថយការឈឺចាប់បាន៥០ភាគរយភ្លាមៗ។ 

៩. អេះត្រចៀករបស់អ្នក ដើម្បីបញ្ឈប់រមាស់ក្នុងបំពង់ក។

១០. ពេលងូតទឹកផ្កាឈូក ត្រូវបើកទឹកត្រជាក់ងូតចុងក្រោយគេបង្អស់ ដើម្បីទប់ស្កាត់ការកើតមុន។ ទឹកត្រជាក់ជួយបិទរន្ធញើស និងទប់ស្កាត់ធូលីនិងបាក់តេរីកុំឱ្យចូលស្បែក។

១១. ចុចអណ្តាតទល់នឹងធ្មេញឱ្យខ្លាំង​ ដើម្បីទប់កុំឱ្យកណ្តាស់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...