1916671kers39jpg

ស្វែងយល់​ពី​មូល​ហេតុដែល​នារី​បត់ជើងធំ​ខុសពី​ធម្មតា​នៅពេល​មក​រដូវ និង​វិធី​កាត់បន្ថយ​បញ្ហា​នេះ​!

​    ​អំឡុង​ការ​មក​រដូវ អ្នក​ប្រហែលជា​បានកត់សម្គាល់​ឃើញថា ចលនា​របស់​ស្បូន​មានការ​ផ្លាស់ប្តូរ​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង ដោយ​បង្ក​ឱ្យ​អ្នក​បត់ជើងធំ​ច្រើន និង​ថែមទាំង​ធ្វើឱ្យ​រាគរូស​ទៀតផង​។ យោងតាម​លោកស្រី Shirin Irani អ្នក​ប្រឹក្សា​យោបល់​ផ្នែក​រោគ​ស្ត្រី នៅ​មន្ទីរពេទ្យ Spire Parkway Hospital បាន​និយាយថា "​ហេតុផល​ពិតប្រាកដ​ពុំមាន​នរណា​ដឹង​ពេញលេញ​ទេ ប៉ុន្តែ​អាកា​រៈ​រាគរូស​គឺជា​រឿង​ទូទៅ​បំផុត​អំឡុង​ការ​មក​រដូវ​របស់​អ្នក និង​ឧស្សាហ៍​បង្កឡើង​ដោយ​ការឈឺចាប់​ពេល​មាន​រដូវ​។ ជាតិគីមី​ហៅថា Prostaglandins ដែល​បញ្ចេញ​អំឡុងពេល​មក​រដូវ ត្រូវគេ​គិតថា​ជា​មូលហេតុ​ចម្បង​មួយ ព្រោះ​វា​ធ្វើឱ្យ​ស្បូន និង​ពោះវៀន​កន្ត្រាក់​។ ជាធម្មតា​រឿងនេះ​កើតឡើង​អំឡុង​បី​ថ្ងៃ​ដំបូង​នៃ​ការ​មក​រដូវ​"​។

​    ​ជាតិគីមី Prostaglandins បាន​បញ្ជូន​សញ្ញា​គីមី​ទៅកាន់​ស្បូន មានន័យថា​ស្បូន​តឹង​ណែន និង​កន្ត្រាក់​ខ្លាំង​ជាង​ធម្មតា​។ ការ​កន្ត្រាក់​នេះ​គឺ​កើតឡើង​ក្នុង​បំណង​រុញច្រាន​ស្រទាប់​ខាងក្នុង​ស្បូន ប៉ុន្តែ​សញ្ញា​គីមី​ទាំងនេះ​ក៏បាន​ទៅដល់​ពោះវៀន​របស់​អ្នក​ផងដែរ ដោយ​ធ្វើឱ្យ​ពោះវៀន​កន្ត្រាក់​ដូចគ្នា​។ លោកស្រី Shirin បាន​និយាយថា "​ត្រង់​កន្លែង​ប៉ះពាល់ ចលនា​របស់​ពោះវៀន​អាច​រឹតតែ​អាក្រក់​ឡើង​ដោយសារ​របស់​មួយចំនួន​ដូចជា ដុំ​សាច់ Fibroid (​ជាលិកា​ម៉ូលេគុល​ដែល​ស្ថិតក្នុង​ស្រទាប់​របស់​ស្បូន​) បាន​សង្កត់​ទៅលើ​រន្ធ​គូថ និង​អាង​ត្រគាក ដែល​បង្ក​ឱ្យ​បត់ជើងធំ​ច្រើន​"​។​

​     ដូច្នេះ តើ​មាន​វិធី​អ្វី​អាច​បញ្ឈប់​វា​បាន​? ទោះបី​គ្មាន​វិធី​ដើម្បី​បញ្ឈប់​វា​បាន​ទាំងស្រុង ប៉ុន្តែ​លោកស្រី Shirin បាន​និយាយថា មានរឿង​មួយចំនួន​លោកអ្នក​អាចធ្វើ​បាន​ដើម្បី​បញ្ឈប់​រោគសញ្ញា​នេះ​។ លោកស្រី​បាន​ណែ​នាំឱ្យ​ចៀសវាង​អាហារ​ហឹរ រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់ និង​ទទួលទាន​អាហារ​សម្បូរ​កាក​សរសៃ​ដើម្បី​ទប់​កុំឱ្យ​រាគរូស​ញឹកញាប់​៕

ប្រភព៖ Cosmopolitan

អ្នកនឹងចូលចិត្ត

មតិយោបល់