អ្នកលេងបណ្តាញសង្គមម្នាក់នេះចូលចិត្តបង្ហាញអ្វីដែលថ្មីដល់អ្នកគាំទ្រ លើកនេះដល់ក ទិញឈុតជប់លៀងតាមអនឡាញ យកមកល៎មើល៎ដូចខ្ចីគេស្លៀក

អ្នកលក់អនឡាញម្នាក់ ដែលកុម្មង់ឈុតសម្លៀកបំពាក់ដើម្បីឱ្យនាងពាក់សម្រាប់ចេញទៅជប់លៀង សម្លៀកបំពាក់នោះមិនគួរឱ្យចាប់អារម្មណ៍សោះ នៅពេលអ្នកស្លៀកក្នុងរូបភាពស្លៀកយ៉ាងសមរម្យ ចំណែកឱ្យឯអ្នកទិញស្លៀកដូចពាក់ធុងសំរាម។

អ្នកចូលចិត្តកម្មវិធីសប្បាយៗឈ្មោះ Niamh O'Donnel វ័យ ២០ ឆ្នាំ មកពីសង្កាត់ Mansfield ទីក្រុង Nottingham បានកុម្មង់ទិញឈុតសម្លៀកបំពាក់តម្លៃ ២០០ ផោនពីហាងអនឡាញ PrettyLittleThing។

ប៉ុន្ដែក្ដីស្រមៃរបស់នាងដើម្បីឱ្យគេចាប់អារម្មណ៍នឹងសម្លៀកបំពាក់របស់នាងក្នុងរាត្រីជប់លៀងត្រូវបានបំផ្លាញ នៅពេលសម្លៀកបំពាក់របស់នាងស្លៀកមិនសមដូចក្នុងរូបភាពដែលនាងទិញ។

នាងនិយាយថា សម្លៀកបំពាក់ម៉ាក់ប្រេន ដែលលក់រាយក្នុងតម្លៃ ២៥ ផោន គឺមិនត្រឹមមិនស័ក្តសមនឹងនាងប៉ុណ្ណោះទេ ថែមទាំងមើលទៅនាងដូចស្លៀកធុងសំរាមអ៊ីចឹង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...