ប្រាប់ពីទំហំចង្កេះនិងកម្ពស់របស់អ្នក គេអាចគណនាដឹងថាតើអ្នកអាចរស់បានយូរកម្រិតណា!

តើលោកអ្នកដឹងថាខ្លួនឯងមានកម្ពស់ប៉ុន្មាន និងទំហំចង្កេះប៉ុន្មានទេ? យោងតាមការស្រាវជ្រាវ ចំណុចសំខាន់ទាំងពីរនេះគឺជាគន្លឹះក្នុងការវាស់វែងអាយុកាលនៃជីវិតរបស់អ្នក។ 

- ប្រសិនបើទំហំចង្កេះរបស់អ្នកគឺស្មើនឹងពាក់កណ្តាល ឬ ទាបជាងកម្ពស់របស់អ្នក វិទ្យាសាស្ត្រអះអាងថា អ្នកអាចរំពឹងរស់បានដល់ទៅ ៨១ ឆ្នាំ។ 
- ប្រសិនបើទំហំចង្កេះរបស់អ្នកខ្ពស់ជាងពាក់កណ្តាលនៃកម្ពស់របស់អ្នក វាអាចកាត់អាយុរបស់អ្នកច្រើនខែ ឬ ច្រើនឆ្នាំ។ 

ឧទាហរណ៍ ៖ ប្រសិនបើអ្នកជាបុរសមានកម្ពស់ ៧០ អ៊ីញ ចឹងមានន័យថា អ្នកត្រូវតែរក្សាទំហំចង្កេះត្រឹម ៣៥ អ៊ីញ ឬ ក្រោមនេះ។ ចំណែកឯស្ត្រីវិញ ប្រសិនបើអ្នកមានកម្ពស់ ៦៥ អ៊ីញ ត្រូវប្រាកដថាអ្នកត្រូវរក្សាទំហំចង្កេះត្រឹម ៣២ អ៊ីញ ឬក្រោមនេះទៀត ទើបល្អ។

ដូចបានលើកឡើងផ្អែកតាមវិទ្យាសាស្ត្រខាងលើ ដើម្បីរក្សាអាយុឱ្យវែង លោកអ្នកត្រូវសម្រកទម្ងន់ ឬ បង្ការយ៉ាងណាកុំឱ្យឡើងទម្ងន់ឬកើតរោគធាត់ និងឧស្សាហ៍ហាត់ប្រាណឱ្យបានជាប្រចាំផង៕   
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab