1

ជន​គ្មាន​ទីជម្រក​រូបនេះ​ទទួលបាន​ជោគជ័យ​ដោយសារតែ​ការតាំង​ចិត្ត​របស់គាត់​!

    ​លោក Frederick Callison អាយុ ៥២ ឆ្នាំ​ពីមុន​គឺជា​ចុងភៅ​មួយរូប​នៅក្នុង​ភោជនីយដ្ឋាន​មួយ ប៉ុន្តែ​គួរឱ្យ​ស្តាយ រឿង​អាក្រក់​បានកើត​ឡើង ហើយ​គាត់​ក៏បាន​បាត់បង់​ការងារ​។

​    ​ផ្លូវ​នៃ​ទីក្រុង Sacramento រដ្ឋ California បាន​ក្លាយជា​ផ្ទះ​របស់គាត់​។ ប៉ុន្តែ​បើទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ ក៏​គាត់​នៅតែ​មិន​អស់សង្ឃឹម​ឡើយ​។ ជំនួស​ឱ្យ​ការលើកដៃ​សំពះ​សុំ​លុយ​ពី​អ្នកដទៃ គាត់​បាន​តាំងចិត្ត​ស្វែងរក​ការងារ​ថ្មី​ឱ្យ​ទាល់តែ​បាន​។ គាត់​បាន​ព្រី​ន​ឯកសារ​កូ​ពី​ជាច្រើន​នៃ​ប្រវត្តិរូប (CV) របស់គាត់ និង​បានប្រគល់​វា​ទៅឱ្យ​ក្រុមហ៊ុន​ជាច្រើន​។

​    ​លោក Frederick បាន​និយាយថា "​ខ្ញុំ​មិន​ចូលចិត្ត​សំពះ​សុំ​លុយ​គេ​ទេ​។ ខ្ញុំ​នឹងមិន​សំពះ​ជាដាច់ខាត​។ ខ្ញុំ​បដិសេធ​មិន​ធ្វើជា​ដាច់ខាត​"​។

​    ​លោក Michael Marteen បានកត់សម្គាល់​ឃើញ​គាត់ ខណៈ​ទិញ​ចំណីចំណុក​ខ្លះ​ជាមួយ​កូនស្រី និង​គូ​ដណ្តឹង​របស់គាត់​។ លោក Marteen បាន​និយាយថា លោក​រីករាយ​ណាស់​ដែល​បាន​ជួប​លោក Frederick ធ្វើការ​ប្រឹងប្រែង​ដើម្បី​លើកស្ទួយ​ជីវភាព​របស់គាត់ បើទោះបីជា​ជួប​ស្ថាន​ភាពលំបាក​យ៉ាងនេះ​ក្តី​។

​    ​លោក Frederick បាន​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ និង​កាត​សន្តិសុខ​សង្គម​របស់គាត់​ដើម្បី​បង្ហាញ​ភាពស្មោះស​របស់គាត់​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​។

​    ​លោក Michael បាន​ជួយ​យក CV របស់លោក Frederick ទៅ​បង្ហោះ​លើ Facebook ហើយ​សំណាងល្អ ភោជនីយដ្ឋាន Pizza Rocks បាន​ទូរស័ព្ទ​ទៅ​លោក Frederick និង​បានផ្តល់​ការងារ​មួយ​ឱ្យទៅ​គាត់​៕

ប្រភព៖ TrendingNewsPortal

អ្នកនឹងចូលចិត្ត

មតិយោបល់