ក្រុមបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេបំផុតទាំង ១០​ ក្នុងពិភពលោកប្រចាំឆ្នាំ ២០១៥

ក្រុម Real Madrid នៅតែរក្សាតំណែងជាក្រុម ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកដដែល ខណៈគូប្រជែងរបស់ខ្លួនគឺ Barcelona ស្ថិតនៅលំដាប់ទីពីរ។ រីឯក្រុមមកពីក្របខ័ណ្ឌ Premier League ចំនួនប្រាំគឺ Man Utd, Man City, Chelsea, Arsenal និង Liverpool ស្ថិតក្នុងលំដាប់កំពូលទាំង ១០ ផងដែរ ។ ចំណែកឯក្រុម AC Milan ស្ថិតនៅលំដាប់ទី ១០ ស្របពេលដែលក្រុមម្ចាស់ជើងឯក Serie A រដូវកាល ២០១៤/២០១៥ គឺ Juventus ស្ថិតនៅលេខប្រាំបួន។ Bayern Munich ជាក្រុមមកពីអាល្លឺម៉ង់តែមួយគត់ ដែលជាប់ក្នុងបញ្ជីក្រុមដែលមានតម្លៃថ្លៃជាងគេបំផុតសម្រាប់ឆ្នាំ ២០១៥។

១. Real Madrid ៣,២៦ ពាន់លានដុល្លារ


២. Barcelona ៣,១៦ ពាន់លានដុល្លារ


៣. Man Utd ៣,១០ ពាន់លានដុល្លារ


៤. Bayern Munchen ២,៣៥ ពាន់លានដុល្លារ


៥. Man City ១,៣៨ ពាន់លានដុល្លារ


៦. Chelsea ១,៣៧ ពាន់លានដុល្លារ


៧. Arsenal ១,៣១ ពាន់លានដុល្លារ


៨. Liverpool ៩៨២ លានដុល្លារ


៩. Juventus ៨៣៧ លានដុល្លារ


១០. AC Milan ៧៧៥ លានដុល្លារ

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16