adverise with khmeread Husband punchingbags 2

ស្វាមី​ជាច្រើន​ក្លាយជា​បាវ​សាក់​ឲ្យ​ប្រពន្ធ​វាយ ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​

​    ​កាលពី​ថ្ងៃទី​៧ ខែមីនា មាន​បុរស​មួយក្រុម​បាន​ពាក់​នូវ​បាវ​សាក់​សម្រាប់​វាយ​និង​បាន​ចាំ​ប្រពន្ធ​របស់​ពួកគេ​វាយដំ​ទុកជា​ការអបអរ​នៅ​ថ្ងៃ​សិទ្ធិនារី​នៅ​កន្លែង​ទេសចរណ៍​ខេត្ត​ហេ​ណាន ប្រទេស​ចិន​។​

​    ​យោងទៅលើ​រូបភាព​វេ​ប​សាយ NetEase បាន​ឲ្យ​ដឹងថា "​បាវ​សាក់​នៃ​ការស្រឡាញ់​" ត្រូវបាន​សរសេរ​នៅលើ​ចំហៀង​បាវ​សាក់ ចំណែក​ម្ខាង​ទៀត​សរសេរថា "​ម្ចាស់​ស្នេហ៍​បង សូម​ឲ្យ​កំហឹង​របស់​អូន​បាន​បញ្ចេញ​លើ​រូប​បង​"​។​

​    ​ទោះយ៉ាងណា ភរិយា​ទាំងនោះ​ហាក់​មិនបាន​វាយដំ​ស្វាមី​របស់ខ្លួន​ឱ្យ​ធ្ងន់​ដៃ​នោះទេ​។ ភរិយា​មួយរូប​បាន​ដាល់​ប្តី​ខ្លួនឯង​ប្រៀប​បីដូច​ជាត​ប់​ម៉ាស្សា​ឱ្យ​អ៊ីចឹង​។ ទន្ទឹមនេះ ប្រពន្ធ​ផ្សេងទៀត​បាន​ឈរ​សម្លឹងមុខ​គ្នា ចាំមើល​ថា​តើ​មាន​នរណា​ក្លាហាន​ហ៊ាន​បញ្ចេញ​កណ្តាប់ដៃ​មុនគេ​។​

​    ​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ទាំងនោះ​បាន​បកស្រាយ​ទៅ​អ្នកយកព័ត៌មាន​របស់ Shanghaiist ថា​ជីវិត​ត្រូវមាន​ឡើង​មាន​ចុះ ស្វាមី​និង​ភរិយា​គួរតែ​ឈរ​នៅក្បែ​គ្នា​ទៅវិញទៅមក​។ "​មាន​បុរស​នៅក្បែរ​អ្នក​គឺជា​ជម្រក​ផ្អែមល្ហែម​។ ជីវិត​ត្រូវការ​ប៉ះប៉ូវ​ក្នុង​រឿង​មួយចំនួន ហើយ​ប្ដី​ប្រពន្ធ​ត្រូវតែ​យល់​ពីគ្នា​ទៅវិញទៅមក​"៕

 

adverise with khmeread
ប្រភព៖ shanghaiist

មតិយោបល់