ម្តាយនាំកូនទៅញ៉ាំគុយទាវ ស្រាប់តែកូនស្លា​ក់ប្រហិត, បុរសម្នាក់ស្ទុះមកវឹងធ្វើរឿងមួយមិននឹកស្មានដល់ដើម្បីសង្គ្រោះជីវិតក្មេង!

សំណើច ៖ ខណៈកំពុងញ៉ាំគុយទាវក្នុងហាងមួយ ភ្ញៀវគ្រប់គ្នាស្រាប់តែភ្ញាក់ព្រឺត នៅពេលស្ត្រីម្នាក់ស្រែកឆោឡោ "កូនខ្ញុំស្លាក់ប្រហិតហើយ! លោកអើយជួយកូនខ្ញុំផង កូនខ្ញុំស្លាក់ប្រហិតធំណាស់ ដកដង្ហើមមិនបានទេ សូមជួយកូនខ្ញុំផង នរណាក៏បានដែរ"។ 

ដោយមិនបាននិយាយអីច្រើន បុរសម្នាក់បានស្ទុះសំដៅទៅរកតុរបស់ស្ត្រីនោះភ្លាម រួចហើយយកដៃទៅក្តោបពងរបស់ក្មេងប្រុសនោះរួចច្របាច់មួយទំហឹងមនុស្សចាស់។   

ក្មេងនោះឈឺខ្លាំងពេកទ្រាំមិនបាន ក៏ក្អកចេញប្រហិតមកក្រៅវិញ។ ម្តាយដែលផុតទុក្ខកង្វល់បានញញឹមដាក់បុរសនោះ រួចនិយាយអរគុណ រួចហើយសួរទៅបុរសនោះថា "តើលោកជាគ្រូពេទ្យមែនទេ?"។

បុរសនោះតបវិញថា "អត់ទេ ខ្ញុំជាអ្នកគិតលុយតើ។ ជួយខាងឆ្លាក់ប្រហិតចឹងៗជាជំនាញរបស់ខ្ញុំហើយនៅហាងនេះ!"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...