adverise with khmeread 1

​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League យល់ព្រម​កំណត់​តម្លៃ​សំបុត្រ​ត្រឹម ៣០ ផោន​សម្រាប់​ប្រិយមិត្ត​ក្រៅ​ផ្ទះ​

​ក្រុម​នៅ​ក្របខ័ណ្ឌ Premier League ទាំងអស់​បាន​យល់ព្រម​ជា​ឯកច្ឆ័ន្ទ​នឹងមិន​លក់​សំបុត្រ​សម្រាប់​ប្រិយមិត្ត​ភ្ញៀវ​លើសពី ៣០ ផោន​ឡើយ​។ កិច្ចព្រមព្រៀង​នេះ​នឹង​ដំណើរការ​រយៈពេល​បី​ឆ្នាំ​ដែល​នឹង​គិតពី​រដូវ​កាល​ក្រោយ​ទៅ​។​

​បន្ថែម​ពីលើ​នេះ​ទៀត ក្រុម​កាំភ្លើង​ធំ Arsenal បានប្រកាសថា ពួកគេ​នឹង​បញ្ចុះតម្លៃ​សំបុត្រ​បួន​ផោន ដែល​នេះ​មានន័យថា ក្រុម​អ្នកគាំទ្រ​នឹងត្រូវ​បង់​ត្រឹមតែ ២៦ ផោន​ប៉ុណ្ណោះ​។​

​សេចក្តី​ថ្លែ​ការណ៍​ពី Premier League បាន​និយាយថា "​ក្លឹប​ទាំងអស់​ដឹងថា​ប្រិយមិត្ត​ក្រៅ​ផ្ទះ​មាន​លក្ខណៈពិសេស​របស់​គេ​។ ពួកគេ​ពិតជា​សំខាន់​សម្រាប់​បរិ​យា​កាស​ក្នុង​ការប្រកួត​និង​ការឆ្លើយតប​ពី​ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​ថែមទៀត​នឹង​រឹត​ធ្វើ​ឲ្យ​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ Barclays Premier League មាន​លក្ខណៈ​ប្លែក​ពី​លី​ក​ដទៃ​"​។​

​លោក Michael Brunskill មកពី​សមាគម​អ្នកគាំទ្រ​បាល់ទាត់ ដែល​បាន​ដឹកនាំ​យុទ្ធនាការ Twenty's Plenty បាន​និយាយថា "​នៅពេលដែល​ប្រិយមិត្ត​បានចាប់ផ្តើម​យុទ្ធនាការ​ជុំវិញ​តម្លៃ​សំបុត្រ​នោះ មនុស្ស​ជាច្រើន​ពិតជា​ខ្នះខ្នែង​ណាស់​"​។​

​គាត់​បាន​បន្តទៀតថា "​វា​បាន​បង្ហាញថា ក្លឹប​ទាំងអស់​នឹង​ស្តាប់​ពី​ការរៀបចំ​នៃ​យុទ្ធនាការ​របស់​ក្រុម​អ្នកគាំទ្រ​ប្រសិនបើ​វា​ត្រូវបានធ្វើ​ក្នុង​លក្ខណៈ​ដ៏​ឆ្លាត​វៃ​និង​សកម្ម​មួយ​"៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់