អ្នកជំនាញបង្ហាញគន្លិះរកប្រាក់ចំណេញលើការវិនិយោគក្នុងរយៈពេល២ឆ្នាំឱ្យបាន១នល្លារអាមេរិក MC/ អ្នកជំនាញ៣រូបមកមកពីវិស័យសំណង និង អចលនទ្រព្យចែករំលែកគន្លះវិយោគដែលអាចស្វែងរកប្រាក់ចំនេញ១លានអាមេរិកដោយប្រើប្រាស់ពេល២ឆ្នាំ

អ្នកជំនាញ៣រូបមកពីវិស័យសំណង និងផ្នែកទិញលក់អចលនទ្រព្យនៅកម្ពុជា នាព្រឹកថ្ងៃ ទី ៧ ខែ មិនា ឆ្នាំ២០១៩ ត្រូវបានក្រុមហ៊ុនវិនិយោគអច​ល​ន​ទ្រព្យKOMPOT PARAGONអញ្ជើញធ្វើជាវាគ្មិនចែករំលែ​កចំណេះដឹងអំពីបទពិសោធន៍ជោ​គជ័យលើការវិនិយោគមុខជំនួញនាពេលកន្លងមក​ដល់​សិ​ក្ខា​កាមដែលជាអ្នកជំនួញជំនាន់ក្រោយ។

    សិក្ខាសាលានេះមានឈ្មោះថា គន្លិះសាងទ្រ​ព្យក្នុងរយៈពេល២ឆ្នាំ​១លាន​ដុល្លារអាមេ​រិក ដែលចែករំលែកបទ​ពិសោធន៍ចំណេះដោយវាគ្មិនសំ​ខាន់​ៗចំនួ​ន​៣រូបដូចជា លោក ឧកញ្ញ៉ា ហួតជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌី លោក ឈួន បូរី គ្រូបង្វឹកផ្នែកផ្តត់គំនិតលេខ១លើផ្នែកMarktingNetw​orkដែលជាម្ចាស់គម្រោងKOMPOT PARAGON និងលោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង។

    ឈួន បូរី បានបញ្ជាក់ឲ្យដឹងថា សិក្ខាសាលា គន្លិះសាងទ្រ​ព្យក្នុងរយៈពេល២ឆ្នាំ​១លាន​ដុល្លារអាមេ​រិកដែលក្រុមហ៊ុនរបស់លោកបានបង្កើតឡើងនេះ ក្នុង​គោ​លបំណងផ្តល់នូវចំណេះដឹងដែលជាបទពិសោធន៍ជោគជ័យលើគម្រោងមុខជំនួញធំៗ និងគម្រោងទិញលក់អចលនទ្រព្យផ្សេងៗ​ដែលវាគ្មិនធ្លា​ប់ទទួ​ល​បាន​ជោ​​គជ័យ និងអាចរកបាននូវប្រាក់ចំនេញច្រើនជាង១លានដុល្លារក្នុងរយៈពេល២ឆ្នាំ។ លោក ពន្យល់ថា នៅក្នុងសិក្ខាសាលានេះ ក៍បានប្រា​ប់អំពីវិធីសាស្រ្ត​មួ​យ​ចំនួនដែលយើងអាចរកប្រាក់ចំនេញបានដោយពុំចាំបាច់ត្រូវមានទន់នៅក្នុងការវិយោគផងដែរ។

     អគ្គនាយករូបនេះ សង្ឈឹងជឿជាក់ថា តាមរយៈសិក្ខាសិលាចែករំលែកនេះ និងជួយឲ្យសិក្ខាកាមដែលជាអ្នកជំនួញជំនាន់ក្រោយទ​ទួលបាននូវ​បទពោ​សោ​ធ​ន៍​ចំណេះដឹងជោគជ័យល្អៗពីវាគ្មិនដែលធ្លាប់មានភាពជោគជ័យលើវិស័យទាំងនេះ មកអនុវត្តលើគម្រោងវិនិយោគរបស់ខ្លួន ដើម្បភាពជោគជ័យ​នាពេល​អាគ​ត​។

     លោក ឧកញ្ញ៉ា ហួត ជា អគ្គនាយក្រុមហ៊ុន ហួតជា ខូអលធីឌីដែលវិនិយោគលើវិស័យសំណងនៅកម្ពុជា អះអាងថា សិក្ខាសាលានេះ ពិតជាមាន​សារៈ​សំខាន់ខ្លាំងណាស់ដល់អ្នកជំនួញជំនាន់ក្រោយ ព្រោះថា អ្វីដែលជាភាពជោគជ័យលើការធ្វើជំនួញដែលវាគ្មិនយើងធ្លាប់ឆ្លងកាត់កន្លងមកនេះ វានឹងក្លាយ​ជា​ចំណេះដឹងថ្មីៗដែលពួកគាត់និងត្រូវយកទៅអនុវត្តដើរតាមគន្លងទាំងនេះ  អាចធ្វើឲ្យពួកគាត់ទទួលបានជោគជ័យលើគ​ម្រោងមុខ​ជំនាញដែលពួក​គេដាក់ទន់វិនិ​យោជាមួយទំនុកចិត្តលើខ្លួនឯង។

     លោក ឆាត វិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនទ្រព្យយើង បានបញ្ជាក់ដែរថា អត្ថប្រយោជន៍នៃសិក្ខាសាលានេះ វាមិនមែនគ្រាន់​តែចែករំលែកនូ​វចំណេះដឹ​ងលើការវិនិយោគមុខជំនួញតែមួយមុខនោះទេ វាបានបង្រៀនឲ្យអ្នកជំនួញជំនាន់ក្រោយឲ្យមានចិត្តក្លាហានក្នុង​ចាប់យកឱកាសវិនិយោគវិស័យ​ទិញល​ក់អច​លនទ្រ​ព្យដោយចាប់ផ្តើមពីគ្មានដើមទន់ឈានទៅរកប្រាក់ចំនេញច្រើនបាន។

     សូមបញ្ជាក់ថា សិក្ខាសាលាគន្លិះសាងទ្រ​ព្យក្នុងរយៈពេល២ឆ្នាំ​១លាន​ដុល្លារអាមេ​រិកបានបង្កើតឡើងដោយក្រុមហ៊ុនKOMPOT PARAGON​លើក​ទី១នេះ ក្នុងគោលដៅបង្រៀនបណ្តុះបណ្តាលអ្នកវិនិយោគជំនាន់ក្រោយឲ្យចេះប្រើប្រាស់ឱកាសវិនិយោគដើម្បីជោគជ័យ៕

adverise with khmeread
tiger
Loading ad ...