ម្តាយអាយុ ២៦ ឆ្នាំម្នាក់ចេញមុខអះអាងថា Conor McGregor មានកូនស្រីក្រៅខោម្នាក់អាយុ១ខួប បន្ទាប់ពីបបួលគ្នារួមរក្សនៅសណ្ឋាគារមួយ

ស្រ្តីមួយរូបដែលអះអាងថាបានផ្តល់កំណើតកូនស្រីរបស់ Conor McGregor បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាងនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

នាង Terri Murray វ័យ ២៦ឆ្នាំ បានអះអាងថានាងបានផ្តល់កំណើតដល់កូនស្រីរបស់ខ្លួនឈ្មោះ Clodagh ពោលគឺប្រាំបួនខែបន្ទាប់បានដេកជាមួយនឹង Conor នៅឯសណ្ឋាគាររបស់គាត់ អំឡុងកម្មវិធីប្រណាំងសេះ Grand National ឆ្នាំ២០១៧។

McGregor ពីមុនធ្លាប់បានបដិសេធថា ក្មេងស្រីអាយុមួយខួបមួយនេះមិនមែនជាកូនរបស់ខ្លួនទេ ដោយអះអាងថានាង Murray បានដេកជាមួយនឹងមិត្តរបស់គាត់ម្នាក់។

ដោយបង្ហោះនៅលើបណ្តាញសង្គម Instagram នាង Murray បានចែកចាយរូបថតមួយសន្លឹកនៃកូនរបស់នាង ដែលអះអាងថាមានជាមួយនឹង McGregor។

នាងបានលុបគណនីបណ្តាញសង្គមរបស់នាងចោល ប៉ុន្តែត្រឡប់មកលេងវាវិញនៅសប្តាហ៍មុន និងចែកចាយរូបភាពជាច្រើនសន្លឹក។

ការអះអាងនេះពីមុនបានធ្វើឡើងក្នុងខែកុម្ភៈ ពេលដែលនាងបានអះអាងថា ពួកគេទាំងពីរបានរួមភេទជាមួយគ្នា បួនសប្តាហ៍មុនពេលមិត្តស្រី Conor នាង Dee Devlin វ័យ ៣១ឆ្នាំ បានផ្តល់កំណើតដល់កូនដំបូងរបស់ពួកគេ គឺឈ្មោះ Conor Jr។

នាងក៏បបួល McGregor រួចរាល់ផងដែរដើម្បីឆ្លងកាត់ការធ្វើតេស្តភាពជាឪពុក និងបញ្ជាក់ច្បាស់ថាកូននោះគឺមិនមែនជារបស់គាត់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab