adverise with khmeread F604c83d 8dd0 4cfe b5ff 9ad5aa31573b

ប្រទះឃើញ​បុរស​ម្នាក់​ចង​.​ក​ស្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​កាល​ម៉ោង​១០​យប់​ថ្ងៃទី​៩​ខែមិនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​យឺន  វុទ្ធី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ  មុខរបរ​កម្មក​សំណង​ស្នាក់នៅ​ភូមិ​កើតហេតុខាងលើ។​

    តាម​សំដី​ឈ្មោះ​យឺន ស្រី​ណែ​ត អាយុ​៣៩​ឆ្នាំ ត្រូវជា​បងស្រី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​បាន​ដេក​មើល​ទូរទស្សន៍​ធម្មតា​នៅ​ខាង​ក្រោមផ្ទះ​។ ចំណែក​រួប​គាត់​ដេក​ក្នុង​អង្រឹង​នៅ​ចម្ងាយ​ពីគ្នា​ប្រហែល​៥​ម៉ែត្រ ។​

    បន្ទាប់មក​រួប​គាត់​ក៏បាន​បិទ​ភ្លើង​ដេកលក់​មួយ​សំបក់​បាន​ប្រហែល​២០​នាទី​ក្រោយមក​រួប​គាត់​បាន​ភ្ញាក់​ដឹងខ្លួ​ក្រឡេកមើល​ជនរងគ្រោះ​ស្រាប់តែ ​ចង​.​កជាប់​និង​ធ្ន​ម​ក្រោមផ្ទះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហៅ​បងប្អូន​មកជួយ​កាត់​ខ្សែ​ទម្លាក់​ដើម្បី​សង្គ្រោះ តែ​ដោយ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

    បើតាម​ម្តាយ​របស់​ជនរងគ្រោះ​ឈ្មោះ​គង់ សុខា អាយុ​៥៧​ឆ្នាំ បាន​ឲ្យ​ដឹងថា​នៅ​រសៀល​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​បង​ថ្លែ​នៅក្រោម​ផ្ទះ​ជាធម្មតា​ទេ ហើយក៏​មិនមាន​ទំនាស់​អ្វី​និង​គ្នា​ដែរ​។ លុះ​រហូតដល់​យប់​ង​ងឹ​ង​ពួកគេ​ក៏​ឈប់​ផឹក​ហើយ​បាន​ដេក​មើល​ទូរទស្សន៍​លេងសើច​ធម្មតា។​

    លុះ​មកដល់​វេលា​កើតហេតុ​ទើប​កូនស្រី​របស់គាត់​បាន​ស្រែកប្រាប់​ថា​ន​រងគ្រោះ​ចង​.​ក​ស្លាប់បាត់​ហើយដោយ​មិនដឹង​មូលហេតុ​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​និង​ធ្វើកោសល្យវិច័យ​ជាក់ស្តែង​ថា​ជនរងគ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ទើប​រៀបចំ​ឯកសារ​ប្រគល់​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់