វីដេអូហ្គេមឥឡូវនេះបានក្លាយជាមុខវិជ្ជាកីឡាស្របច្បាប់នៅតាមវិទ្យាល័យនៅសហរដ្ឋអាមេរិក ដោយសារទីផ្សារហ្គេមកំពុងត្រូវប៉ាន់

ការប្រកួតប្រជែងវីដេអូហ្គេម ដែលត្រូវស្គាល់ផងដែរថា Esports បច្ចុប្បន្នបានក្លាយទៅជាមុខវិជ្ជាកីឡាស្របច្បាប់នៅក្នុងរដ្ឋចំនួនប្រាំបី ក្នុងសហរដ្ឋអាមេរិក។

វាបានចាប់ផ្តើមនៅរដ្ឋ Connecticut, Georgia, Kentucky, Massachusetts និង Rhode Island ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០១៨។ ហើយប៉ុន្មានខែក្រោយមកទៀត សហព័ន្ធជាតិនៃសមាគមវិទ្យាល័យ បាននិយាយថា រដ្ឋ Alabama, Mississippi និង Texas Charter ក៏បានដាក់បញ្ចូលវីដេអូហ្គេមក្នុងមុខវិជ្ជាកីឡានៅតាមវិទ្យាល័យផងដែរ។

ទីផ្សារ Esports សកល គឺត្រូវបានរំពឹងនឹងកើនឡើងលើស ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Newzoo។ គេក៏បានប៉ាន់ប្រមាណផងដែរថាអ្នកចូលរួមជាមួយនឹង Esports នឹងកើនឡើងរហូតដល់ ៤៥៤ លាននាក់ក្នុងឆ្នាំនេះ៕
 

adverise with khmeread
tiger
Loading ad ...