បើអ្នកកំពុងព្យាបាលមុខកើតមុន ត្រូវតមអាហារ ៥ មុខនេះឱ្យបាន

អ្វីដែលអ្នកទទួលទាន ពិតជាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកកំពុងជួបបញ្ហាមុខកើតមុន វាដល់ពេលដែលអ្នកត្រូវពិនិត្យមើលប្រភេទអាហារដែលអ្នកកំពុងទទួលទានហើយ ថាតើវាបណ្តាលឱ្យកើតមុនឬអត់។ ការសិក្សាច្រើនរាប់មិនអស់បានផ្សាភ្ជាប់រវាងអាហារដែលអ្នកញ៉ាំនិងសុខភាពស្បែករបស់អ្នក។ តើអ្នកដឹងពីរបៀបកម្ចាត់មុនទេ? វិធីល្អបំផុតគឺត្រូវតមអាហារ ៥ មុខដូចខាងក្រោម។ 

១. នំប៉័ង
សារធាតុ Gluten នៅក្នុងនំប៉័ងគឺជាអ្នកបង្កឱ្យមានការកើនឡើងការផលិតអាំងស៊ុយលីន ដែលធ្វើឱ្យស្ទះរន្ធញើស និងបង្កឱ្យកើតមុន។ 

២. នំដូណាត់ ឬ នំកង
ប្រសិនបើអ្នកចង់ចៀសវាងកើតមុន អ្នកត្រូវតមនំដែលធ្វើឡើងពីម្សៅ ដូចជានំកង ឬ នំដូណាត់ជាដើម។ ម្សៅនំគឺជាប្រភពលេខ១ហើយដែលបង្កឱ្យស្បែកកើតមុន។ 

៣. សូកូឡាផ្អែម
សូកូឡាផ្អែមមិនត្រឹមតែសម្បូរទៅដោយជាតិស្ករប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យជាតិគីមីដែលបង្កឱ្យកើតមុនត្រូវបានបញ្ចេញនៅក្នុងរាងកាយថែមទៀត បន្ទាប់ពីញ៉ាំវាត្រឹមមួយដុំតូច។ 

៤. ទឹកដោះ និង ផលិតផលធ្វើពីទឹកដោះ
ផលិតផលទាំងនេះធ្វើឱ្យមានប្រតិកម្មអាំងស៊ុយលីននៅក្នុងរាងកាយ ដែលបង្កឱ្យមានការផលិតអាំងស៊ុយលីនច្រើនជាងតម្រូវការចាំបាច់ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ផលិតផលទឹកដោះធ្វើឱ្យអ័រម៉ូនជាច្រើនបញ្ចេញនៅក្នុងរាងកាយ ដែលបង្កការខូចខាតដល់កោសិកាស្បែក ដូច្នេះវាមិនល្អសម្រាប់ស្បែកទេ។ 

៥. សូដា ឬ ពួកភេសជ្ជៈមានជាតិហ្គាស (កូកាឬប៉ិបស៊ី)
សូដាត្រូវបានចាត់ទុកជា "អាហារ" យ៉ាប់បំផុត ដែលបង្កឱ្យកើតមុន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...