ស្នេហ៍ត្រីកោណ! នារីម្នាក់ស្លៀកឈុតកូនក្រមុំនឹងគេដែរ ចូលមកឱបជើងអតីតមិត្តប្រុសដែលកំពុងរៀបការនឹងនារីម្នាក់ទៀត, សុំអង្វរឱ្យគាត់ត្រឡប់មករកនាងវិញ

អតីតសង្សារចាស់ម្នាក់ក្នុងប្រទេសចិនបានធាក់ទម្លាយទ្វារចូលទៅក្នុងមង្គលការអតីតសង្សាររបស់នាងជាមួយនឹងនារីម្នាក់ទៀត ដោយស្លៀកពាក់ឈុតកូនក្រមុំនឹងគេដែរ ដើម្បីអង្វរបុរសនោះឱ្យត្រឡប់មករកនាងវិញ។

បើសង្កេតមើលទឹកមុខរបស់អតីតមិត្តស្រីម្នាក់នោះ គេអាចមើលឃើញនាងស្រែកដាក់កូនកំលោះថា "វាគឺជាកំហុសរបស់ខ្ញុំ" និងបានលុតជង្គង់ពីមុខគាត់ ខណៈដែលកូនក្រមុំរបស់អតីតមិត្តប្រុសនោះមើលទៅតក់ស្លុតជាខ្លាំង។

អតីតមិត្តស្រីនោះបានចូលមករំខានមង្គលការ នៅពេលកូនកំលោះរៀបនិងថើបកូនក្រមុំនៅលើឆាកទៅហើយ។ កូនក្រមុំបានជ្រើសរើសចាកចេញ អំឡុងពេលរឿងរ៉ាវដ៏អាម៉ាស់កើតឡើង ហើយមើលទៅកូនក្រមុំខឹងខ្លាំងណាស់លួងមិនបាត់ឡើយ។

វីដេអូមានរយៈពេល ៣០ វិនាទីនេះ បានល្បីលើបណ្ដាញសង្គមចិន និងថតជាប់ក្នុងពិធីមង្គលការមួយកាលពីពេលថ្មីៗនេះក្នុងប្រទេសចិន៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab