adverise with khmeread Wendi deng boy toy2

នាង Wendi Deng បណ្ដើរ​ប្រុស​ក្មេង​ជាង​ខ្លួន​១៧​ឆ្នាំ​

​    ​Wendi Deng អតីត​ភរិយា​មហាសេដ្ឋី​ព័ត៌មាន​របស់​អង់គ្លេស លោក Rupert Murdoch បានបង្ហាញ​ខ្លួន​ជាមួយនឹង​ស្ទីល​ថ្មី ក្រោយ​ការ​លែងលះ​ជាមួយ​សេដ្ឋី​រូបនេះ​។ បន្ទាប់មក​ថ្មីៗ​នេះ​នាង​ត្រូវបាន​ប្រទះឃើញ​ដើរ​ក្រអឺតក្រទម​នៅ​ទីក្រុង​ប៉ារីស​ជាមួយនឹង​ដៃគូ​ថ្មី​ក្មេង​ជាង​ខ្លួន​១៧​ឆ្នាំ​។​

​    ​Deng ត្រូវបាន​ប្រទះឃើញ​នៅក្នុង​កម្មវិធី Paris Fashion Week Giambattista តោង​ដៃ​លោក Charlie Siem ដែលជា​អ្នកលេង​វី​យូ​ឡុង​បុរាណ​បែប​សហ​សម័យ​ជនជាតិ​អង់គ្លេស​។ Siem មាន​អាយុ​ទើបតែ​៣០​ឆ្នាំ ក្មេង​ជាង​អតីត​ប្ដី​របស់​នាង​៥៤​ឆ្នាំ​។​

​    ​អតីត​ប្ដី​របស់​នាង​មាន​អាយុ​៨៤​ឆ្នាំ ឈ្មោះ Murdoch ហើយ​ថ្មីៗ​នេះ​គាត់​ទើបតែ​រៀបការ​ម្ដងទៀត ជាមួយ​តារា​ម៉ូ​ដែល​ជើងចាស់​លោកស្រី Jerry Hall អាយុ​៥៩​ឆ្នាំ​។​

​    ​Wendi Deng ជួបគ្នា​ជាមួយ​អតីត​ប្ដី​នាង​ដំបូង​នៅ​ឆ្នាំ​១៩៩៧ ខណៈ​នាង​បាន​កំពុងធ្វើការ​ស្ម័គ្រចិត្ត​នៅ​ទូរទស្សន៍ News Corp-owned Star TV ជា​កន្លែង​ដែល​នាង​ឲ្យ​ភ្នែក​កន្ទុយភ្នែក​ទៅ​លោក Murdoch អំឡុងពេល​ប្រជុំ​។​

​    ​Deng លែងលះ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​នាង​បានបញ្ចប់​ទំនាក់ទំនង​ជាមួយ​អតីត​ប្ដី​ដោយ​ការ​ថើប ចាប់ដៃគ្នា​និង​ការផ្ទេរសិទ្ធិ​លើ​អចលនទ្រព្យ​៕

adverise with khmeread
ប្រភព៖ shanghaiist

អ្នកនឹងចូលចិត្ត

មតិយោបល់