បទថ្មី "Kill This Love" របស់ Blackpink បំបែកឯតទគ្គកម្មនៅលើ YouTube ដោយមានអ្នកចុចមើលលើស១០០លានដងក្នុងពេលត្រឹម២ថ្ងៃ

ក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink បានបង្កើតឯតទគ្គកម្មថ្មីសម្រាប់វីដេអូចម្រៀងលឿនបំផុតដែលមានអ្នកចុចមើលដល់ទៅ ១០០ លានដងនៅលើ YouTube ។

ផលិតកម្ម YG Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងក្រុមចម្រៀងនេះ បាននិយាយថា វីដេអូចុងក្រោយរបស់ក្រុមនេះគឺបទ "Kill This Love" មានអ្នកចុចមើលលើស ១០០ លានដងនៅម៉ោង ២ រសៀលកាលពីថ្ងៃអាទិត្យទី ៧ មេសា ពោលគឺត្រឹមពីរថ្ងៃនិង១៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយ។

វីដេអូចម្រៀង ដែលបានចេញផ្សាយនៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសុក្រនេះ មានអ្នកទស្សនាជាង ១០ លានដងក្នុងរយៈពេលត្រឹមតែ ៤ ម៉ោង និង ១៣ នាទីប៉ុណ្ណោះ។

បទ "Kill This Love" បានបំបែកឯតទគ្គកម្មបទចម្រៀងរបស់តារាចម្រៀង Psy គឺ បទ "Gentleman"។

វីដេអូនេះមានអ្នកទស្សនា ៥៦,៧ លានដងនៅលើ YouTube ក្នុងពេល ២៤ ម៉ោង ដែលនាំមុខបទ "Thank You, Next" របស់នាង Ariana Grande ដែលមានអ្នកចុចមើល ៥៦,៤ លានដងក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការចេញផ្សាយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab