adverise with khmeread 1

​អ្នក​ប្រដាល់ Wladimir Klitschko នៅតែ​ផ្តោតលើ​ការប្រកួត​ទម្ងន់​ធ្ងន់​ជាមួយ Tyson Fury

​កីឡាករ​ប្រដាល់ Wladimir Klitschko បាន​ទទូចថា គាត់​នៅតែ​ផ្តោតលើ​ការប្រកួត​ម្តងទៀត​ជាមួយ​កីឡាករ Tyson Fury​។​

Klitschko បាន​ផុស​នៅលើ​បណ្តាញ​សង្គម​របស់គាត់​ដើម្បី​បដិសេធ​នៃ​ការ​អះអាងថា គាត់​នឹង​ចូលនិវត្តន៍​ជាជាង​វ៉ៃ​ជាមួយ​កីឡាករ Fury ម្តងទៀត​។​

​អតីត​ជើងឯក​ពិភពលោក​ទម្ងន់​ធ្ងន់​រូបនេះ​និយាយថា គាត់​ចង់បាន​ខ្សែក្រវាត់​របស់គាត់​ពី Fury មកវិញហើយ​គាត់​កំពុងតែ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​ខណៈ​គូ​ប្រ​គួ​ត​របស់គាត់​កំពុងតែ​ចរចា​ការប្រកួត​ម្តងទៀត​។​

​កីឡាករ​សញ្ជាតិ​អ៊ុយ​ក្រែ​ន​រូបនេះ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា "​ការប្រកួត​សងសឹក​ជាមួយ Tyson Fury នៅតែ​ស្ថិតក្នុង​ដំណើរ​ការរៀបចំ​ធ្វើឡើង​។ ខ្ញុំ​នឹង​ផ្តល់ព័ត៌មាន​ដល់​អ្នក​។ ស្រប​ពេលនេះ ខ្ញុំ​កំពុង​ស្ថិតក្នុង​ទម្រង់​ប្រដាល់​ដ៏​ល្អ​"​។​

​ភាគី​ទាំងសងខាង​បាន​យល់ព្រម​ក្នុង​លក្ខខណ្ឌ​ប្រកួត​សងសឹក​នៅក្នុង​កុងត្រា​ដើម​នៅពេលណា​ដែល​ការប្រកួត​សងសឹក​នេះ​អាច​ទទួលបាន​ចំណូល​ច្រើន​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់