មនុស្សសម័យនេះឆាប់ជ្រុះសក់សម្បើមណាស់! ដឹងថាមានវិធីអ្វីអាចជួយកុំឱ្យជ្រុះសក់ទេ?

ធ្វើដូចម្តេចទើបអាចបញ្ឈប់ការជ្រុះសក់? សក់ស្អាតរលើបរលោងគឺជាអ្វីដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បាន។ សក់ស្អាតអាចជួយបន្ថែមនូវបុគ្គលិកលក្ខណៈពិសេសដល់មនុស្ស ប៉ុន្តែក្នុងជីវិតពិត យើងកម្រឃើញមនុស្សដែលមានសក់ស្អាតឥតខ្ចោះណាស់។ ជ្រុះសក់គឺជាបញ្ហាធំបំផុតសម្រាប់សម្រស់របស់ស្ត្រីគ្រប់រូប។ 

សព្វថ្ងៃ ការជ្រុះសក់គឺជាបញ្ហាធំបំផុតចំពោះបុរស ប៉ុន្តែក៏ជាបញ្ហាសម្រាប់ស្ត្រីដែរ។ ការជ្រុះសក់ធ្វើឱ្យមនុស្សឆាប់បាត់បង់ជំនឿជាក់លើខ្លួនឯង និង មិនសូវហ៊ានប្រឈមនឹងអ្នកដទៃទេ។ ហេតុដូច្នេះហើយ ការការពារកុំឱ្យជ្រុះសក់គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សទាំងពីរភេទ។ 

មុនពេលជ្រើសរើសព្យាបាលសក់ វាជាការប្រសើរបំផុតដែលត្រូវកំណត់ឱ្យដឹងពីឫសគល់នៃការជ្រុះសក់។ រាល់បញ្ហាសុខភាពទាំងឡាយក៏ត្រូវព្យាបាលឱ្យរួចរាល់សិនដែរ ចាំគិតគូរអំពីការព្យាបាលសក់។ 

* រូបមន្តធម្មជាតិសម្រាប់ទប់ស្កាត់ការជ្រុះសក់
១. លាងសក់ជាមួយទឹកត្រជាក់ខ្លាំង បន្ទាប់មកត្រដុសស្បែកក្បាលឱ្យខ្លាំង។ នេះជាជម្រើសព្យាបាលសក់ជ្រុះដ៏ល្អបំផុត។ 
២. ត្រដុសតំបន់ទំពែកជាមួយខ្ទឹមបារាំងរហូតដល់វាឡើងក្រហម។ បន្ទាប់មកលាបទឹកឃ្មុំពីលើតំបន់ទំពែកនោះ។ នេះជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលក្បាលទំពែក។
៣. លាយទឹកឃ្មុំមួយចំនួនជាមួយនឹងពងមាន់ផ្នែកលឿង១គ្រាប់ រួចវាយចូលគ្នាឱ្យសព្វ។ បន្ទាប់មកយកវាមកម៉ាស្សាលើស្បែកក្បាល និង សក់។ ទុកចោលកន្លះម៉ោង បន្ទាប់មកលាងជាមួយសាប៊ូកក់សក់។ 
៤. ម៉ាស្សាស្បែកក្បាលនិងសក់ជាមួយខ្ទិះដូង ឬ ជាតិអន្ធិលៗរបស់ប្រទាលកន្ទុយក្រពើ។ ទុកចោល ៣០ នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើបែបនេះ២ដងក្នុងមួយសប្តាហ៍ នឹងឃើញលទ្ធផល។
៥. លាយប្រេងដូងជាមួយទឹកក្រូចឆ្មាមួយចំនួន រួចយកវាមកម៉ាស្សាលើស្បែកក្បាល១០ទៅ១៥នាទីដើម្បីទប់ស្កាត់ការជ្រុះសក់។ 

មិនថាពាណិជ្ជកម្មលើកញ្ចក់ទូរទស្សន៍និយាយថាផលិតផលសាប៊ូមានប្រសិទ្ធភាពប៉ុនណានោះទេ អ្នកនឹងមិនទទួលបានសក់ពេញក្បាលនោះឡើយ ប្រសិនបើអ្នកមិនថែរក្សាសក់ឱ្យបានល្អទេនោះ។ 

ទោះបីគន្លឹះ៥ខាងលើអាចជួយដល់សក់ ក៏ប៉ុន្តែការរក្សារបបអាហារឱ្យមានតុល្យភាព និង ការថែសក់ឱ្យបានត្រឹមត្រូវក៏ជាអ្នកជួយរួមចំណែកឱ្យសក់ស្អាតផងដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...