adverise with khmeread 1

​បន្ទាប់ពី​ខាតបង់​កិច្ចព្រមព្រៀង​តម្លៃ ៥០ លាន​ផោន​រួចមក នាង Sharapova នៅតែ​ប្រើប្រាស់​ផលិតផល Nike ដដែល​

​កីឡាការិនី Maria Sharapova បាន​បាត់បង់​ម្ចាស់​ឧបត្ថម្ភ​ធំៗ​ចំនួន​បី​មកហើយ​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​នាង​បាន​ប្រើប្រាស់​សារធាតុ​ដែល​គេ​ហាមឃាត់ ប៉ុន្តែ​នាង​នៅតែ​ប្រើប្រាស់​ផលិតផល Nike និង​ជិះ​រថយន្ត Porsche មក​កន្លែង​ហាត់ប្រាណ​ដូច​សព្វដង​។​

​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សម្ភារៈ​កីឡា Nike ដែលមាន​តម្លៃ ៥០ លាន​ផោន​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ត្រូវបាន​ផ្អាក​ទៅហើយ និង​ម្ចាស់​ឧបត្ថម្ភ​ផ្សេងទៀត ដោយ​រួម​ប​ញ្ជូ​ល​ក្រុមហ៊ុន American Express, Evian និង Avon ក៏​អាច​នឹងត្រូវ​ផ្អាក​ផងដែរ​បន្ទាប់ពី​រឿងអាស្រូវ​របស់​នាង Sharapova​។​

​នាង Sharapova ដែលជា​អត្ត​ព​លិ​ករក​ប្រាក់ចំណូល​បាន​ច្រើនជាងគេ​នោះ បាន​សារភាពថា នាង​បាន​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​ថ្នាំ Meldonium នៅក្នុង​ព្រឹត្តិការណ៍ Australian Open កាលពី​ខែមករា​។​

​នាង​បាន​និយាយថា នាង​បាន​ប្រើ​វា​តាំងពី​ឆ្នាំ ២០០៦ ដោយសារតែ​ប្រវត្តិ​គ្រួសារ​របស់​នាង​មាន​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​ថ្នាំ​នេះ​ទើបតែ​ត្រូវបាន​ហាមឃាត់​កាលពី​ថ្ងៃទី​១ ខែមករា​ឆ្នាំនេះ​ទេ​។​

​ថ្វីបើ​មានរឿង​បែបនេះ​កើតឡើង នាង Maria Sharapova ត្រូវបាន​គេ​ប្រទះឃើញ​ចាកចេញ​ពី​កន្លែង​ហាត់ប្រាណ​ជាមួយ​ឈុត​របស់​ក្រុមហ៊ុន Nike និង​ជិះ​រថយន្ត Porsche ដែល​ម្ចាស់​ឧបត្ថម្ភ​ទាំងនេះ​ទើបតែ​បាន​ផ្អាក​កិច្ចព្រមព្រៀង​របស់​ពួកគេ​ជាមួយ​នាង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់