អនាគតរបស់កីឡាករJames Rodriguezកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

        កីឡាករ James Rodriguez អាច​ប្រឈមមុខ​នឹង​រដូវក្តៅ​ដ៏លំបាក​នាពេលខាងមុខ​ ស្របពេល​ក្លឹប Real Madrid មិន​ចាប់​អារម្មណ៍​ចង់​រក្សាទិក ហើយ​ក្លឹប Bayern ក៏មិន​ចង់ផ្តល់​កិច្ច​ព្រមព្រៀង​អចិន្ត្រៃយ៍​ដែរ។

 

        កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូបនេះ​ស្ថិតក្នុងឆ្នាំ​ទី​២​នៃកិច្ច​សន្យា​ខ្ចីជើង​របស់​ខ្លួន​ ​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich ហើយ​អនាគតរបស់​កីឡាករ​រូបនេះ​នឹង​ស្ថិតក្នុងភាពមិនច្បាស់​លាស់​ជា​ថ្មីទៀត។​

        Rodriguez ដែល​មាន​ឈ្មោះបោះសំឡេង អំឡុង​វើលខាប់​ឆ្នាំ​២០១៤​ នៅ​ប្រទេសប្រេស៊ីលនោះ ធ្លាប់បង្ហើប​ថា ខ្លួន​ចង់​វិលត្រឡប់​ទៅ​ពហុកីឡាដ្ឋាន Bernabeuវិញ និង​ខិត្តខំប្រជែង​យក​កៅអីក្នុងក្រុមជម្រើស​១១​នាក់ដំបូង​របស់​ក្រុម Real Madrid ។

        ទោះបីជា​យ៉ាងណាកីឡាកររូបនេះហាក់មិន​ស័ក្តិសម​នឹង​ផែន​ការ​របស់​លោក​ ZinedineZidaneនោះទេ ហើយ​ក្លឹបនេះនឹងមិនផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ទេ ប៉ុន្តែ​សុខចិត្ត​ទុក​កៅអីសម្រាប់​កីឡាករ​អឺរ៉ុប​ផ្សេងទៀត៕

adverise with khmeread
tiger
Loading ad ...