រមាស់គូទអេះមិនចេះបាត់ អេះរហូតដល់ចេញឈាម ធ្វើយ៉ាងម៉េចទើបបាត់?

វាជារឿងធម្មតាទេដែលកូនង៉ែតរមាស់គូទ ពីព្រោះពួកគេប្រើប្រាស់ខោទឹកនោម ហេតុដូច្នេះហើយទើបកូនង៉ែតឧស្សាហ៍កើតជំងឺសើរស្បែកបែបនេះ។ 

ប៉ុន្តែកុំគិតថា ដោយសារតែលោកអ្នកធំពេញវ័យ និងលែងប្រើខោទឹកនោម មានន័យថា លោកអ្នករួចខ្លួនពីរមាស់គូទឱ្យសោះ។ វេជ្ជបណ្ឌិតជាច្រើននិយាយថា រមាស់គូទអាចប៉ះពាល់មនុស្សគ្រប់វ័យ មិនមែនគ្រាន់តែទារកនោះទេ។ 

ក្នុងករណីថ្ងៃណាមួយ លោកអ្នកភ្ញាក់ពីគេងស្រាប់តែកើតរមាស់គូទអេះមិនបាត់ ឬដល់ថ្នាក់អេះចេញឈាម សូមកុំទាន់អាល់ភ័យ។ វាមិនមែនតែលោកអ្នកតែឯងនោះទេ សមាជិកខ្លះនៃគ្រួសាររបស់អ្នក មិត្តភក្តិ និងមិត្តរួមការងារក៏ប្រហែលជាធ្លាប់កើតរមាស់គូទដែរ តែពួកគេមិននិយាយប្រាប់។ 

មានកត្តាច្រើនដែលអាចបង្កឱ្យរមាស់គូទ ក្នុងនោះរួមមានជំងឺត្រអក ជំងឺរលាកស្បែករ៉ាំរ៉ៃ និង ឆ្លងប្រភេទមេរោគផ្សិតជាដើម។ ជំងឺរលាកទងសួតក៏អាចបណ្តាលឱ្យកើតរមាស់លើស្បែកដែរ។ 

ជំងឺកាមរោគក៏អាចបង្កឱ្យរមាស់គូទដូចគ្នា ព្រោះជំងឺនេះកើតលើប្រដាប់ភេទ ហើយវាឆ្លងរាលដាលជុំវិញតំបន់ឯកជនរហូតដល់គូទ។ 

ប្រសិនបើជួបករណីដូចរៀបរាប់ខាងលើ លោកអ្នកគួរចំណាយពេលទៅជួបវេជ្ជបណ្ឌិត ជាពិសេសប្រសិនបើវារមាស់លើប្រដាប់ភេទ។ តែប្រសិនបើវារមាស់ត្រឹមគូទធម្មតា តែចេះមិនចេះបាត់ លោកអ្នកអាចបំបាត់វាបានតាមវិធីងាយទាំង៣យ៉ាងដូចខាងក្រោម។ 

១. ប្រទាលកន្ទុយក្រពើ
ប្រទាលនេះជាថ្នាំធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលរមាស់គូទ។ លាបជាតិអន្ធិលៗរបស់វាលើតំបន់រមាស់ប្រហែល ១០ ទៅ ១៥ នាទី សឹមលាងសម្អាតជាមួយទឹក។ អនុវត្តពីរបីដងក្នុងមួយថ្ងៃ រហូតដល់ជាសះស្បើយ។

២. ប្រេងដូង
ប្រេងដូងមានប្រសិទ្ធភាពខ្លាំងណាស់នៅពេលនិយាយដល់ការព្យាបាលរមាស់គូទ មិនថារមាស់គូទដោយសារជំងឺត្រអក ជំងឺរលាកស្បែក ឬជំងឺផ្សិតនោះឡើយ។ លាបប្រេងដូងលើតំបន់រមាស់រួចម៉ាស្សាថ្នមៗរាល់ថ្ងៃនឹងឆាប់ជាសះស្បើយ។ 

៣. ទឹកឃ្មុំ
ទឹកឃ្មុំក៏មានប្រសិទ្ធភាពខ្ពស់ដូចប្រេងដូងដែរ។ លាបវាលើតំបន់រមាស់កន្លះម៉ោង រួចសឹមងូតទឹកសម្អាតខ្លួនប្រាណ។ ទឹកឃ្មុំរាងស្អិតបន្តិចហើយ តែប្រសិនបើលោកអ្នកមានប្រទាលកន្ទុយក្រពើ ឬប្រេងដូង គួរប្រើពួកវាជំនួសទឹកឃ្មុំ ស្រណុកចិត្តជាង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16