Ander Herreraអាចនឹងចាកចេញពី Man Utdបន្ទាប់ពីការចរចាកិច្ចសន្យាថ្មី បរាជ័យ

        កីឡាករ​ Ander Herrera បានសារភាពថា ខ្លួន​មិន​បាន​ឈាន​ដល់ការបន្ត​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប Man Utd​​ទេ​។​ កិច្ច​សន្យា​របស់​ខ្សែបម្រើ​រូបនេះ​នៅពហុកីឡាដ្ឋាន Old Trafford នឹង​ចប់​នៅ​ខែមិថុនា​នេះ ហើយ​ស្របពេល​ការ​ចរចា​បាន​អូសបន្លាយអស់​រយៈ​ពេល​១៨​ខែមក​ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់ចំណុច​ជាប់គាំង។

ដូច្នេះ Herrera អាចនឹងចាកចេញដោយ​ឥត​តម្លៃ​ខ្លួន​នៅដំណាច់​រដូវកាល​នេះ។ប៉ុន្តែ​គេជឿថា Herrera​ចង់បន្តនៅជាមួយ Man Utd​ ។​ កន្លងមក មាន​សេចក្តីរាយការណ៍​ថា Herrera ចង់​ឲ្យ​បង្កើន​ប្រាក់​ឈ្នួល​ពី ៨០.០០០​ផោន​ក្នុងមួយសប្តាហ៍​ដល់​ប្រហែល​ ១៥០.០០០ផោន​ក្នុង​មួយសប្តាហ៍។

Herrera បានអះអាងថា មាន​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​កិច្ច​សន្យា​ថ្មី​ជាមួយ Man Utd។ Herrera បាននិយាយថា “​វាគឺជា​ការពិតដែលខ្ញុំ​នៅសល់​កិច្ច​សន្យា​ត្រឹម​២ខែ​ ហើយ​ថ្ងៃនេះ Man Utd​ និងខ្ញុំមិនមាន​ការព្រមព្រៀង​បន្ត​កិច្ច​សន្យា​ថ្មីបន្ត​នោះទេ” ។

        ក្លឹប PSG បានចាប់អារម្មណ៍​ចង់​ផ្ទេរ​កីឡាករ​រូបនេះ​ដោយ​ឥតតម្លៃ​ខ្លួន​ ហើយ​នឹង​អាចបង្កើន​ប្រាក់ឈ្នួល​ផងដែរ៕

 

adverise with khmeread
tiger
Loading ad ...